adverise with khmeread 0

យប់​នេះ Man City សុំ​ត្រឹម​ស្មើ​ក៏​ជាប់​

    ​លទ្ធផល ០-០ នៅ​ទឹកដី Norwich កាលពី​ថ្ងៃ​សៅរ៍​បានធ្វើឱ្យ​ក្តីសង្ឃឹម​ប្រជែង​ជើងឯក Premier League របស់​ក្រុម Manchester City រលាយ​បន្តិច​ម្តងៗ ខណៈ​ក្រុម​កំពូល​តារាង Leicester ដាច់​ពី​ពួកគេ​ដល់​ទៅ ១២ ពិន្ទុ​។ ប៉ុន្តែ​មិន​ថ្វី ពួកគេ​ហាក់ដូចជា​នឹង​ឆ្លងទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ជា​លើកដំបូង ក្នុង​ក្របខ័ណ្ឌ Champions League ​ហើយក៏​ប្រហែលជា​នឹង​ជួប​ក្រុម​យក្ស​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​ឬ​អាល្លឺម៉ង់​ក៏​ថា​បាន​។ កាលពី​ជើង​ទីមួយ Man City បាន​បំបាក់ Dinamo Kiev ដល់​ទៅ ៣-១ ទៅហើយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ពួកគេ​ពិតជា​បាន​ចាញ់​ក្នុងផ្ទះ​ក្រោម​ស្នាដៃ​ក្រុម​សេះបង្កង់ Juventus កាលពី​វគ្គ​ជម្រុះ​តាម​ពូ​ល​ពិតមែន ប៉ុន្តែ Man City នឹងមិន​ធ្វើឱ្យ​ភ្លាត់​លើក​នេះឡើយ​។​

​    ​Dinamo Kiev បានឈ្នះ​ការប្រកួត​ក្រៅ​ផ្ទះ​ពីរលើក​មកហើយ​ក្នុងចំណោម​បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ប៉ុន្តែ​ក្នុងនោះ​ពួកគេ​បាន​ចាញ់​ក្រុម​របស់​អង់គ្លេស​គឺ Chelsea នៅ​ទឹកដី Stamford Brdige​។ ក្រុម​មកពី​អ៊ុយ​ក្រែ​ន​មួយ​នេះ​មិនដែល​ឈ្នះ​ការប្រកួត​ក្នុងប្រទេស​អង់គ្លេស​ម្តងណា​ឡើយ ជាមួយនិង​បរាជ័យ ១១ ប្រកួត​និង​ស្មើ ២ ប្រកួត ហើយ​ការប្រកួត​នេះ​ហាក់ដូចជា​បរាជ័យ​លើក​ទី ១២ របស់​ពួកគេ​។​

​    ​ក្រុម Man City បានឈ្នះ​ពានរង្វាន់​មួយ​ហើយ​ក្នុង​រដូវ​កាល​នេះ ហើយ​ពួកគេ​នៅតែ​ជម្នះ​ចង់​ឈ្នះ Champions League ប៉ុន្តែ​ពួកគេ​ប្រហែល​ជាមាន​បញ្ហា​ក្នុង​រាត្រី​នេះ ដោយសារ Dinamo Kiev បាន​ចាញ់​កាលពី​ជើង​ទីមួយ​ហើយ ដូច្នេះ​ពួកគេ​ច្បាស់​ជា​បុក​ដើម្បី​ទទួលបាន​គ្រាប់​បាល់​ខ្លះ​មកវិញ​។ ដូច្នេះ​ការប្រកួត​នេះ យើង​ទស្សន៍ទាយ​ថា នឹង​ធ្លាយ​ច្រើន​គ្រាប់​៕​

adverise with khmeread

មតិយោបល់