សាក់ឡូ ជាកំពូលស្តេចកំប្លែងលើលោក ប៉ុន្តែពាក្យសម្តីល្បីៗចេញពីមាត់គាត់ប៉ុន្មានប្រយោគនេះ បង្កប់ន័យទុក្ខព្រួយសោកសៅក្នុងជីវិតពិតរបស់គាត់

លោក Charlie Chaplin ឬហៅ "សាក់ឡូ" គឺជាតារាកន្លែង ផលិតករភាពយន្ត និងអ្នកតែងនិពន្ធជនជាតិអង់គ្លេស ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងសម័យភាពយន្តកាយវិការតាំងពីចុងសតវត្សរ៍ទី១៩ដល់ពាក់កណ្តាលសតវត្សរ៍ទី២០។ សាក់ឡូកើតនៅថ្ងៃទី ១៦ មេសា ឆ្នាំ១៨៨៩ និងស្លាប់នៅថ្ងៃទី ២៥ ធ្នូ ឆ្នាំ១៩៧៧។ 

ត្បិតគាត់ជាស្តេចកំប្លែងក៏ពិតមែន ប៉ុន្តែជីវិតរបស់គាត់ពីដំបូងៗគឺកម្សត់រកអ្វីថ្លាថ្លែងពុំបាន។ គាត់កើតនៅក្នុងគ្រួសារក្រីក្រតោកយ៉ាកនៅទីក្រុងឡុងដ៍។ ក្រោយឪពុកគាត់ស្លាប់ គាត់នៅសល់តែម្តាយដែលចិញ្ចឹមបីបាច់គាត់ទាំងខ្វះខាតធ្ងន់ធ្ងរ។ គាត់ត្រូវបង្ខំចិត្តចេញធ្វើការរកលុយតាំងពីវ័យក្មេងល្ហក់គឺត្រឹមអាយុ ៩ ឆ្នាំ។ រហូតដល់អាយុ ១៩ ឆ្នាំទើបសាក់ឡូប្រឡូកក្នុងវិស័យសិល្បៈនិងក្លាយជាអ្នកកំប្លែង នៅពេលគាត់ចុះកុងត្រាថតឱ្យក្រុមហ៊ុន Fred Karno។ 

ដោយឡែក ក្រៅពីផ្តល់សំណើចសើចក្អាកក្អាយដល់មនុស្សលើផែនដី សាក់ឡូតាមពិតជាមនុស្សដែលកើតទុក្ខម្នាក់ផងដែរនៅលើផែនដី ដែលគ្មាននរណាម្នាក់យល់ពីអារម្មណ៍មួយនេះទេ។ តួយ៉ាង គាត់បានសម្តែងចេញនូវទុក្ខសោករបស់គាត់តាមរយៈសម្រង់សម្តីល្បីៗដូចខាងក្រោម ៖  

១. "ខ្ញុំចូលចិត្តដើរកាត់ភ្លៀង ចឹងទើបគ្មាននរណាមើលឃើញខ្ញុំយំ"។ ២. "គ្មានអ្វីស្ថិតស្ថិរនោះទេ ក្នុងពិភពលោកដ៏កំណាចនេះ សូម្បីបញ្ហារបស់យើងក៏មិនស្ថិតស្ថិរដែរ"។ ៣. ការឈឺចាប់របស់ខ្ញុំប្រហែលជាហេតុផលឱ្យគេសើច។ ប៉ុន្តែការសើចរបស់ខ្ញុំមិនដែលជាហេតុផលឱ្យគេឈឺចាប់នោះឡើយ"។ ៤. "ដើម្បីឱ្យគេសើច អ្នកត្រូវតែហ៊ានទទួលយកការឈឺចាប់ និងលេងជាមួយការឈឺចាប់"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab