បុរសអង់គ្លេស​ម្នាក់ មានឈ្មោះឈ្លើយពេក ត្រូវអាជ្ញាធរហាមធ្វើដំណើរទៅក្រៅប្រទេស ហើយអាចប្រឈមមុខមិនអាចចេញក្រៅប្រទេសអស់មួយជីវិត

អតីតទាហានម្នាក់ ដែលបានប្ដូរឈ្មោះគាត់ទៅជា Fu-Kennard សម្រាប់លេងសើច តែកំប្លែងមួយនេះបានត្បកក្បាលគាត់វិញនៅពេលលិខិតឆ្លងដែនត្រូវបានគេបដិសេធ។

លោក Kenny Fu-Kennard អាយុ ៣៣ ឆ្នាំ ដែលមានឈ្មោះពិត Kennard បានប្ដូរឈ្មោះរបស់គាត់ក្នុងឆ្នាំ ២០១៦ និងថែមទាំងទទួលបានប័ណ្ណបើកបរក្រោមឈ្មោះនេះទៀតផង។

ប៉ុន្ដែនៅពេលលិខិតឆ្លងដែន ​បានផុតកំណត់ ហើយគាត់បានទៅដាក់ពាក្យយកមួយឆ្នាំទៀត ពាក្យនោះត្រូវបានគេបដិសេធដោយសារឈ្មោះថ្មីរបស់គាត់ឈ្លើយពេក។

បុរសមកពីតំបន់ Bude នៃទីក្រុង Cornwall ប្រទេសអង់គ្លេសរូបនេះ បានជំទាស់នឹងការិយាល័យធ្វើលិខិតឆ្លងដែនចំនួន ៣ ដង ប៉ុន្តែការិយាល័យនេះបានបដិសេធមិនធ្វើលិខិតឆ្លងដែនថ្មីឱ្យគាត់ទេ ព្រោះឈ្មោះគាត់ឈ្លើយពេក អាចបង្កការប្រមាថដល់អ្នកដទៃ។

ហើយគាត់មិនចង់ប្ដូរឈ្មោះគាត់ម្ដងទៀតទេ ដែលនេះនឹងនាំឱ្យគាត់ប្រឈមមុខនឹងការដើរលេងក្នុងប្រទេសអង់គ្លេសអស់មួយជីវិត មិនអាចទៅក្រៅប្រទេសបានឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab