adverise with khmeread 0

​រឿង​ភាគ​បុរាណ​របស់​ប៉ុស្តិ៍ BBC មិនទាន់បាន​បញ្ចាំង​ផង​រង​ការរិះគន់​ខ្លាំង​ដោយ​សម្បូរ​ឈុត​រួមភេទ​ពេក​

រឿង​ភាគ​បែប​បុរាណ Versailles ដែល​មិនទាន់​ត្រូវបាន​ដំណើរការ​ចាក់ផ្សាយ​ជា​ផ្លូវការ​នៅឡើយ​នោះ ត្រូវ​ទទួលរង​ការរិះគន់​ជាមុន​បាត់ទៅ​ហើយដោយ​គេ​បាន​ហៅ​វា​ថា "​រឿង​សម្បូរទៅដោយ​ឈុត​រួមភេទ​ច្រើន​បំផុត​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ដែល​មិន​ធ្លាប់បាន​បង្ហាញ​នៅលើ​ទូរទស្សន៍​របស់​អង់គ្លេស​ពីមុនមក​ឡើយ​"​។​

Versailles គឺជា​រឿងព្រេង​និទាន​ដែល​បានបញ្ជាក់​ពី​របៀប​កសាង​ព្រះបរមរាជវាំង​ដ៏​ល្បី​របស់​ពិភពលោក​នៃ​ស្តេច Louis XIV "Sun King" ។

​រឿង​ភាគ​ថ្មី​ដែល​គ្រោង​នឹង​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរ​ទ្សន៍ BBC Two នេះ ត្រូវបាន​រង​កា​រិះគន់​ពេញទំហឹង​ពី​សំណាក់​សមាជិកសភា​អង់គ្លេស​លោក Tory និង​សកម្មជន​សិ​ទិ្ធ​គ្រួសារចំពោះ​ឈុត​ឆាក​រួមភេទ រួមទាំង​អ្វីៗ​ដ៏​គួរឱ្យ​រន្ធត់​ជាងនេះទៀត ដែលមាន​ដូចជា​ឈុត​របស់​ស្ត្រី​ម្នាក់​បាន​ប្រព្រឹត្ត​សិច​តាម​មាត់​ជាដើម​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់