adverise with khmeread Nokia 105 used for bomb trigger by isis in iraq

ញាក់សាច់​! អាន​អត្ថបទ​នេះហើយ​ទើប​ដឹងថា Nokia 105 មាន​ប្រយោជន៍​ប៉ុនណា​សម្រាប់​ពួក ISIS

​    ​យោងតាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ខែកុម្ភៈ​ដោយ​អង្គការ CAR ទូរស័ព្ទ Nokia 105 គឺជា​ទូរស័ព្ទ​ពេញនិយម​ក្នុងចំណោម​អ្នក​ប្រយុទ្ធ ISIS ដើម្បី​ធ្វើការ​ចុច​បំផ្ទុះ​គ្រាប់បែក​ពី​ចម្ងាយ​។ កុំ​ភ្ញាក់ផ្អើល​អី មាន​ហេតុផល​អាក្រក់​មួយចំនួន​នៅ​ពីក្រោយ​ទូរស័ព្ទ​នេះ​។ 

​    ​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់ CAR ទូរស័ព្ទ​សរុប ១០ ប្រភេទ​ត្រូវបាន​ចងក្រង​ជា​ឯកសារ ដែល​គេ​លួច​ថត​បាន​ពី​ក្រុម​ភេរវកម្ម​នេះ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ខែធ្នូ ឆ្នាំ​២០១៤​។ អង្គការ​នេះ​លើកឡើងថា ក្រុម​ភេរវកម្ម​នេះ​បាន​ប្រើប្រាស់​ជាប់លាប់​បំផុត​គឺ​ទូរស័ព្ទ Nokia 105 ធៀប​នឹង​ទូរស័ព្ទ ៩ ប្រភេទ​ផ្សេងទៀត "​ដើម្បី​ច្នៃ​ប្រភេទ​គ្រាប់​បញ្ជា​ពី​ចម្ងាយ​ហៅថា IED"​។ 
​    ​
​    ​* ខាងក្រោម​នេះ​គឺជា​ហេតុផល​អាក្រក់​ដែល​ពួក​ភេរវកម្ម​នេះ​បាន​កំពុង​ប្រើប្រាស់ Nokia 105 ដើម្បី​ចុច​បំផ្ទុះ​គ្រាប់បែក​៖

​    ​- Nokia 105 គឺជា​កំពូល​ទូរស័ព្ទ​កាន់​ថ្ម និង​តម្លៃថោក​។​
​    ​- ទូរស័ព្ទ​នេះ​ពុំមាន App រញ៉េរញ៉ៃ និង​អាច​រក​ទិញ​បាន​ត្រឹម​តម្លៃ ៣០ ដុល្លារ​។ 
​    ​- ពួក ISIS មាន​ភាពងាយស្រួល​ក្នុងការ​បំផ្ទុះ​គ្រាប់បែក ដោយ​ប្រើ Nokia 105 ពីរ​គ្រឿង​សម្រាប់​បំផ្ទុះ ដោយ​មួយ​សម្រាប់​តេ និង​មួយទៀត​សម្រាប់​ធ្វើឱ្យ​គ្រាប់បែក​ផ្ទុះ​ក្រោយ​ទទួល​សញ្ញា​ពី​ទូរស័ព្ទ​មួយទៀត​។ 
​    ​- Nokia 105 ញ័រ​ខ្លាំង ដែលជា​ចំណុច​ល្អ​បំផុត​សម្រាប់​ជួយ​ឱ្យ​គ្រាប់បែក​របើក​កៃ​ហើយ​ផ្ទុះឡើង​។ 
​    ​- ពួកគេ ISIS មានលទ្ធភាព​ទិញ​ទូរស័ព្ទ​នេះ​ទុក​ឡើង​ចង់​មួយ​ឃ្លាំង ដោយសារតែ​វា​មានតម្លៃ​ថោក​។ 
​    ​- Nokia 105 ងាយស្រួល​យកមក​បង្ហា​ញ​ដល់​ក្មេងៗ​សម្រាប់​ជំនាញ​បំផ្ទុះ​គ្រាប់បែក​៕

adverise with khmeread
ប្រភព៖ ហ្វូសបៃ

អ្នកនឹងចូលចិត្ត

មតិយោបល់