ភ្លៀងខ្លាំង៤ថ្ងៃជាប់នៅកោះ Phu Quoc (កោះត្រល់) បណ្តាលឱ្យលិចយ៉ាងដំណំ កន្លែងខ្លះលិចត្រឹមក

ភ្លៀងធ្លាប់មិនឈប់ឈរ ៤ ថ្ងៃពេញ បានបណ្តាលឱ្យជន់លិចកោះ Phu Quoc (កោះត្រល់) ដែលគ្រប់គ្រងដោយខេត្ត Kien Giang ភាគខាងត្បូងនៃប្រទេសវៀតណាម។

លោក Pham Van Nghiep អនុប្រធានរដ្ឋបាលស្រុក Phu Quoc បានថ្លែងកាលពីថ្ងៃចន្ទថា តំបន់ជាច្រើននៅជុំវិញកោះត្រូវបានលិចលង់យ៉ាងធ្ងន់ធ្ងរ ​ខណៈដែលភ្លៀងបានចាប់ផ្ដើមតាំងពីថ្ងៃសុក្រ ដោយមានកន្លែងខ្លះលិចត្រឹម ក។

លោកបាននិយាយថា ទីប្រជុំជន Duong Dong រងការជន់លិចធ្ងន់ធ្ងរបំផុត ដោយសារសង្កាត់ជាច្រើនត្រូវបានជន់លិចដល់ទ្រូងឯណោះ។

ហើយអាជ្ញារក៏បានផ្ដាច់ចរន្តអគ្គិសនីចោលម្ដុំនោះផងដែរ ដើម្បីធានាសុវត្ថិភាពប្រជាជននៅទីនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16