ការសិក្សាមួយរកឃើញថា ផឹកកាហ្វេមុនចូលគេង មិនអាចបញ្ឈប់មនុស្សពីការងងុយដេកបានទេ អ្វីដែលបញ្ឈប់បានគឺរបស់២យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល

ប្រសិនបើអ្នកគិតគូរអំពីការគេងលក់ស្កប់ស្កល់ អ្នកគួរផឹកកាហ្វេជាជាងក្រេបសុរាមុនចូលគេង។ នេះគឺយោងតាមការសិក្សាថ្មីគួរឱ្យភ្ញាក់ផ្អើលមួយដែលបានរកឃើញថា ការផឹកស្រាក្នុងរយៈពេល៤ម៉ោងមុនចូលគេង ទំនងជារំខានដល់ការគេងឲច្រើនជាងជាតិកាហ្វេអ៊ីនទៅទៀត។

ជាតិនីកូទីននៅក្នុងបារី ក៏ត្រូវផ្សាភ្ជាប់ទៅនឹងការគេងមិនលក់ដែរ ជាពិសេសប្រសិនបើលោកអ្នកជក់បារីនៅពេលល្ងាច។

ចំពោះកាហ្វេ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Florida Atlantic University សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Emory និងមណ្ឌលសុខភាព Mississippi មិនបានរកឃើញមានទំនាក់ទំនងអ្វីសំខាន់ចំពោះការគេងមិនលក់នោះទេ។

ការសិក្សា ដែលតាមដានជនជាតិអាមេរិកកាត់អាហ្វ្រិក ៧៨៥ នាក់អស់រយៈពេល១៤ឆ្នាំ គឺធ្វើឱ្យសប្បាយចិត្តខ្លាំងជាពិសេសសម្រាប់ជនជាតិអាមេរិកកាត់អាហ្វ្រិក ដែលរងគ្រោះខ្លាំងជាងគេពីជំងឺដេកមិនលក់នេះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab