adverise with khmeread 6a2f9e88 2ae3 48ea b38a 6cdc1acc1e30

ខឹង​ម្តាយ​ស្តីបន្ទោស​មិន​ឲ្យ​ជក់​គ្រឿងញៀន​ចេញ​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ប្រទះឃើញ​សព​អ​ណែ្ត​ត​ទឹក​នៅ​កោះ​ពេជ្រ​

     ភ្នំពេញ ៖ សព​យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អ​ណែ្ត​ត​ទឹក​នៅ​ចំណុច មាត់ទន្លេ​បាសាក់​ខាងត្បូង​ចុង​ច្រាំង (​ខាងក្រោយ​រោង​សេះ )​ក្នុង​កោះ​ពេជ្រ​កាលពី​វេលា​ម៉ោង ១​និង ២៥ នាទី ថ្ងៃទី​១៥​ខែ​មិនា ឆ្នាំ ២០១៦​ភូមិ​១៤ ក្រុម ៧៨ សិ្ថ​ត​នៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

     បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ប្រទះឃើញ​សព​យុវជន​ម្នាក់​អណ្តែត​ទឹក​មិនដឹងថា អណ្តែត មកពីណា​នោះទេ ក៏បាន​មក ទើរ​ជាប់​នៅ​កំប្លោក​ក្រោយ​រោង​សេះ​ក្នុង​កោះ​ពេជ្រ។​

      តាម​សម្តី​ពី​គ្រួសារ​សព​បាន​ប្រាប់ថា   សព​ឈ្មោះ ចង់ អាន់​ហោ​អាយុ ២៣ ឆ្នាំ មុខរបរ ជាងកាត់សក់ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​លេខ ៣៥Eo ផ្លូវ​លេខ​១៣៤ ខាងក្រោយ​សណ្ឋាគារ​ថ្មដារ​ក្នុង សង្កាត់​មនោ​រម្យ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដែល​បាន​បាត់​ចេញពីផ្ទះ​មាន​រយៈពេល​៣​ថ្ងៃ​ហើយដោយ​ថ្ងៃ​បាត់​នោះ​គឺ​ដោយសារតែ​ម្តាយ​បាន​ស្តីបន្ទោស​ពី​រឿង​កុំ​ឲ្យ​ទៅ​ជក់​គ្រឿងញៀន​រួច​បាន​ដេញ​ចេញពីផ្ទះ​តែ​មិន​នឹកស្មានថា​មក​លោតទឹក​សម្លាប់ខ្លួន​នោះទេ។

      ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ រួចហើយ​ទើប​ប្រគល់​សព​ឲ្យ​ក្រុម គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់