ប្រធានាធិបតីតួកម៉េនីស្ថានជិះឡានក្រឡឹងជុំវិញ "ច្រកទ្វារនរក" ផ្គើនទៅនឹងពាក្យចចាមអារ៉ាមថាគាត់បានស្លាប់បាត់ហើយ

ប្រធានាធិបតីរបស់តួកម៉េនីស្ថានគឺនៅរស់រានមានជីវិតទេនិងកំពុងបើកបររថយន្តនៅជុំវិញរណ្តៅមរណៈ ដែលមានរហស្សនាមថា "ច្រកទ្វារនរក"។ នេះបើយោងតាមវីដេអូដែលបានចេញផ្សាយថ្មីៗនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកបានទទួលមរណភាព។ 

នៅក្នុងខែកក្កដាមានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពីសុខភាពរបស់លោក Gurbanguly Berdymukhamedov អាយុ ៦២ ឆ្នាំដែលបានបាត់ខ្លួនពីសាធារណៈអស់រយៈពេលជាច្រើនសប្តាហ៍។

ការរំពឹងទុកនោះត្រូវបានគេរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បន្ទាប់ពីអ្នកវិភាគល្បីឈ្មោះម្នាក់បានប្រាប់ស្ថានីយវិទ្យុមូស្គូថា ការស្លាប់នេះត្រូវបានបញ្ជាក់ដោយពាណិជ្ជករម្នាក់នៅតួកម៉េនីស្ថាន ដែលស្និទ្ធិនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់។

ស្ថានទូតនៃប្រទេសតួកម៉េនីស្ថានប្រចាំនៅប្រទេសរុស្ស៊ីបានបដិសេធរបាយការណ៍នេះទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ដោយហៅពាក្យចចាមអារ៉ាមទាំងនេះថាជាការបោកប្រាស់សុទ្ធសាធ។

លោក Berdymukhamedov ដែលជាទៀងទាត់ជាតារានៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍នៅចុងខែកក្កដា នៅក្នុងកម្មវិធីចាក់ផ្សាយមួយដែលបង្ហាញគាត់ពិនិត្យមើលរូបភាពនៃជម្រកឡានក្រុង។

ហើយការចាក់ផ្សាយនោះ ក៏បង្ហាញរូបគាត់កំពុងជិះសេះ លេងភ្លេង និងបោះប៊ូលីងផងដែរ៕ ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16