អ៊ីរ៉ង់សម្ញែងមីស៊ីលបញ្ជាទិសថ្មី ៣ ប្រភេទ ហើយថាបើអាមេរិកវាយអ៊ីរ៉ង់ នោះវានឹងក្លាយជា "ម៉ែសង្គ្រាម"

អ៊ីរ៉ង់បានបង្ហាញមីស៊ីលបញ្ជាទិសថ្មី ៣ ប្រភេទកាលពីថ្ងៃអង្គារ ខណៈលោកប្រធានាធិបតី Hassan Rouhani បានព្រមានអំពី "ម៉ែសង្គ្រាម" ប្រសិនបើអាមេរិកវាយប្រហារលើខ្លួននោះ។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៦សីហា។

លោកឧត្តមសេនីយ៍ទោ Amir Hatami រដ្ឋមន្រ្តីក្រសួងការពារជាតិ បាននិយាយថា នេះសបញ្ជាក់ថាអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារខ្លួននោះឡើយ ខណៈគាត់បង្ហាញអាវុធថ្មីៗនៅចំពោះមុខកាមេរ៉ាទូរទស្សន៍។

ការបង្ហាញមីស៊ីលនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី Hassan Rouhani បានព្រមានអាមេរិកអំពី "ម៉ែសង្គ្រាម" ប្រសិនបើភាពតានតឹងនៅឈូងសមុទ្រពែក្សប្រែទៅជាជម្លោះ។

ខណៈសង្កត់ធ្ងន់ថារដ្ឋាភិបាលអ៊ីរ៉ង់មានឆន្ទៈក្នុងការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន លោក Hassan Rouhani បាននិយាយថា អាមេរិកត្រូវតែដកចេញទណ្ឌកម្មឱ្យអស់ មុនពេលដែលប្រទេសអ៊ីរ៉ង់ធ្វើការចរចា។ លោកបានបន្ថែមថា ខណៈដែលសន្តិភាពជាមួយអ៊ីរ៉ង់នឹងក្លាយជា "ម៉ែសន្តិភាព" សង្គ្រាមជាមួយអ៊ីរ៉ង់នឹងក្លាយជា "ម៉ែសង្គ្រាម"។

ក្នុងចំណោមអាវុធថ្មីដែលបង្ហាញដោយអ៊ីរ៉ង់គឺមានមីស៊ីលបញ្ជាទិសឈ្មោះថា Yasin ដែលមានស្លាបអាចបត់បាន និងបង្កើតឡើងដើម្បីបាញ់ចេញពីយន្តហោះដ្រូន។

អាវុធទើបនឹងបង្កើតថ្មីមួយទៀត គឺ មីស៊ីល Balaban ដែលអ៊ីរ៉ង់និយាយថាអាចបាញ់ចេញពីយន្ដហោះចម្បាំង មុនពេលបញ្ជាទិសទៅរកគោលដៅរបស់វា ដោយប្រើ GPS និង Sensor។

ចុងក្រោយ ក្រសួងការពារជាតិបានបង្ហាញនូវមីស៊ីលឈ្មោះ Ghaem ដែលបង្កើតឡើងសម្រាប់បាញ់ពីអាកាសទៅអាកាស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab