Wayne Rooney សម្រេចកិច្ចព្រមព្រៀងមកចូលរួមជាមួយក្លឹប Derby Country ក្នុងឋាន:ជាកីឡាករ និង ជាគ្រូបង្វឹក

​ក្លឹប Derby County ​បាន​បញ្ជាក់​ជា​ផ្លូវ​ការចំពោះកិច្ច​ព្រមព្រៀង​ផ្ទេរកីឡាករ Wayne Rooney ប៉ុន្តែ​កីឡាករ​រូបនេះ​នឹង​មិនទាន់មក​ចូល​រួមទេ​រហូត​ដល់​ខែ​មករា​។

Rooney ហាក់ដូចជា​មាន​យីអ៊ុន​គ្រាន់បើ​តាំងពី​ផ្ទេរទៅ​លេងនៅ​ក្របខណ្ឌ MLS ក្រោយ​ពី​ចាកចេញ​ពី​ក្លឹប Everton កាលពី​រដូវក្តៅ​ឆ្នាំ​មុន។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​រកបានគ្រាប់​បាល់​រហូត​ដល់​២៥​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​៤៥ប្រកួតសម្រាប់ក្រុម DC United​។

បន្ទាប់ពី​ចាកចេញពី​ក្លឹប DC United អតីត​វីរបុរស​ក្លឹប Man Utd រូបនេះបាន​ធ្វើ​ដំណើ​រ​មក​កាន់ប្រទេសអង់គ្លេស​កាលពីព្រឹកថ្ងៃអង្គារ​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​នេះ និង​ក្លាយ​ជា​គ្រូបង្វឹក​ផង ជាកីឡាករ​ផង​នៅ​ក្លឹប Derby ។

Rooney នឹង​​ចុះកិច្ច​ព្រមព្រៀង​លេង​រយៈ​ពេល​១៨​ខែ​ និងមាន​ជម្រើស​បន្ថែមមួយឆ្នាំ​ទៀត។ Rooney បាន​និយាយថា “​ខ្ញុំ​រីករាយមែនទែន​ជុំវិញ​ឱកាស​ដែល​ក្លឹប Derby Country បាន​ផ្តល់​ឲ្យ​។

Rooney បន្តថា ខ្ញុំ​ត្រៀម​ខ្លួន​ចូល​រួម​ជាមួយលោក Phillip Cocu និងក្រុម​ការបង្វឹក​របស់​គាត់​ និង​ក្រុមជម្រើស​ដំបូង​។ ខ្ញុំជឿថា ខ្ញុំអាចធ្វើ​បាន”។

ក្រុម Derby Country ត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម Burnley និង​ West Brom សម្រាប់​ការចុះកិច្ច​ព្រមព្រៀង​ផ្ទេរនេះ។ មាន​សេចក្តី​រាយការណ៍​ថា ភរិយា​របស់​ Rooney ចង់​ផ្ទេរ​ត្រឡប់​ទៅលេង​នៅ​អង់គ្លេស​វិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16