ប៉ូលិសរដ្ឋតិចសាសបង្កការខឹងសម្បារ បន្ទាប់ពីចងដៃបុរសស្បែកខ្មៅម្នាក់អូសពីក្រោយសេះ ប្រៀបបីដូចកំពុងរស់នៅក្នុងសម័យកាលទាសករ

ប៉ូលិសរដ្ឋតិចសាសបានចេញមុខសុំទោស បន្ទាប់ពីរូបថតមួយសន្លឹកនៃប៉ូលិសស្បែកសពីរនាក់កំពុងជិះលើខ្នងសេះ បានដឹកដៃបុរសស្បែកខ្មៅជាប់ខ្នោះមួយរូបដោយចងខ្សែអូស បង្កឱ្យការស្រែកដោយកំហឹងពាសពេញអនឡាញ។

មេប៉ូលិសទីក្រុង Galveston លោក Vernon Hale បាននិយាយកាលពីថ្ងៃចន្ទថា បច្ចេកទេសមួយនេះគឺអាចទទួលយកបាននៅក្នុងសេណារីយ៉ូមួយចំនួន ប៉ុន្តែរឿងមួយនោះ "មន្រ្តីប៉ូលិសបានបង្ហាញការវិនិច្ឆ័យដ៏អន់បំផុតនៅក្នុងឧទាហរណ៍នេះ"។ គាត់បាននិយាយថា មិនមាន "ចេតនាព្យាបាទ" ទេ ហើយបានផ្លាស់ប្តូរគោលនយោបាយរបស់ប៉ុស្តិ៍របស់ប៉ូលិសទាំងពីរដើម្បី "រារាំងការប្រើប្រាស់បច្ចេកទេសនេះ"។

មនុស្សជាច្រើននៅលើបណ្តាញសង្គមបាននិយាយថា រូបថតនេះបានបង្កឱ្យមានការរំលឹកឡើងវិញនៃសម័យទាសករ។

យោងតាមព័ត៌មានចេញផ្សាយពីអគ្គនាយកដ្ឋានប៉ូលិសទីក្រុង Galveston មន្រ្តីប៉ូលិសដែលត្រូវបញ្ចេញឈ្មោះត្រឹ P Brosch និង A Smith ទាំងពីររូបនេះ បានចាប់ខ្លួនលោក Donald Neely ពីបទចូលកន្លែងហាមឃាត់។

ប៉ូលិសទាំងពីររូបបាននាំលោក Neely ទៅធ្វើត្រាប់សកម្មភាពដើមរបស់ខ្លួន។ ប៉ូលិសបានបញ្ជាក់ថា គាត់មិនត្រូវបានគេចងដៃជាមួយខ្សែទេ ប៉ុន្តែ "ត្រូវបានដាក់ខ្នោះ និងចងខ្សែមួយទៅកាន់ខ្នោះដៃ"។

នាយកដ្ឋានប៉ូលិសនេះបានបន្ថែមទៀតថា "យើងយល់ពីការយល់ឃើញអវិជ្ជមាននៃសកម្មភាពនេះ ហើយជឿជាក់ថាវាសមស្របបំផុតក្នុងការបញ្ឈប់ការប្រើប្រាស់បច្ចេកទេសនេះ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab