adverise with khmeread 1

មាន​ស្នាម​ត្រីកោណ​លើ​ខ្សែ​និស្ស័យ​នេះ​ទេ​? នេះ​គឺជា​អត្ថន័យ​ពិត​របស់​វា​...

​    ​ខ្សែ​និស្ស័យ​ផ្តេក ឬ​កោង ដែល​ផ្តាច់​ចេញពី​បាតដៃ មក​ភ្ជាប់​នឹង​ខ្សែ​និស្ស័យ​នៅ​កដៃ​គឺជា​ខ្សែ​និស្ស័យ​ម្យ៉ាង​គេ​ហៅថា Rascette​។ ក្នុង​ក្បួន​មើល​បាតដៃ ខ្សែ​និស្ស័យ​នៅ​កដៃ​ត្រូវបាន​ចាត់ទុកជា​ខ្សែ​ពិសេស​មួយ​។ មនុស្ស​ភាគច្រើន មាន​ខ្សែ​និស្ស័យ​នៅ​កដៃ​ចំនួន ៣ ប៉ុន្តែ​មនុស្ស​ដែលមាន​សំណាង​គឺមាន ៤ ខ្សែ​។ ខ្សែ​និស្ស័យ​នៅ​កដៃ​ចំនួន ៤ ចង្អុលបង្ហាញ​ពី​លទ្ធភាពរ​ស់បាន ១០០ ឆ្នាំ​។ ក្រៅពី​បង្ហាញ​អំពី​អាយុ ខ្សែ​និស្ស័យ​នេះ​នៅ​បង្ហាញ​ការពិត​អំពី​ជោគវាសនា ភាពរុងរឿង និង​ស្មារតី​រឹងប៉ឹង​នឹងន​របស់​មនុស្ស​ទៀតផង​។ ខ្សែ​និស្ស័យ​កដៃ​ដែល​មិន​ដាច់​ហើយ​ក្រាស់ បង្ហាញថា​លោកអ្នក​នឹង​រឹតតែ​មាន​សុខ​ភាពល្អ និង​រឹតតែ​រស់​បានយូរ​។

​    ​ឥឡូវ​សូម​ឆែក​មើល​បាតដៃ​ទាំងអស់គ្នា​។ តើ​មាន​រាង​ត្រីកោណ​នៅលើ​ខ្សែ​និស្ស័យ​នៅ​កដៃ​ដែរឬទេ​?

​    ​* រាង​ត្រីកោណ​នៅលើ​ខ្សែ​និស្ស័យ​នៅត្រង់​កដៃ​គឺជា​សញ្ញា​នៃ​សំណាងល្អ​!

​    ​ប្រសិនបើ​មាន​ខ្សែ​និស្ស័យ​ណាមួយ​បង្កើត​ចេញ​ជា​រាង​ត្រីកោណ​នៅលើ​ខ្សែ​និស្ស័យ​កដៃ អ៊ីចឹង​វា​ច្បាស់​ណាស់​គឺ​បង្ហាញ​អំពី​ឱកាស​រកលុយ​បាន​ស្រួលៗ​តាមរយៈ​មធ្យោបាយ​មិន​រំពឹងទុក​នានា​។ វា​ក៏​បង្ហាញ​ផងដែរ​ថា លោកអ្នក​តែងមាន​សំណាង​ជាមួយ​ឆ្នោត និង​ការ​ភ្នាល់​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់