ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានប្រារព្ធខួប ៣ឆ្នាំរបស់ខ្លួន

ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានចាប់ផ្តើម ប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ ២០១៦ ហើយប្រសិនបើគិតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន អ៊ិនធឺណិត ដែលកំពុងលេចធ្លោមួយនេះបានប្រតិបត្តិការរបស់ខ្លួនអស់រយៈពេល ៣ឆ្នាំមកហើយ។

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication ក៏បានរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក៏ដូចជាការសហការជាធ្លុងមួយតាំងពី ថ្នាក់ដឹកនាំរហូតដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ទើបក្រុមហ៊ុនអាចសម្រេចបាននូវសមិទ្ធិផលជា ច្រើនដូចសព្វថ្ងៃ។

លោក សុធន ក៏បានបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនទទួលបានការគាំទ្រជាច្រើនពី សំណាក់អតិថិជន ដោយសារក្រុមហ៊ុនរបស់យើងផ្តល់ជូនអតិថិជននូវសេវាអ៊ិនធឺណិតប្រកប ដោយគុណភាព ភាពជឿទុកចិត្ត និង​ភាពពេញចិត្តរបស់អតិថិជន។

គូសបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បាននឹងកំពុង ប្រតិបត្តិការគ្របដណ្តប់តាមខេត្តក្រុងជាច្រើនដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត ជាមួយនឹងសេវាកម្ម ដែលមានដូចជា Dedicated Broadband Internet (DBI), Business Broadband Internet (BBI), TODAY Fiber, Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting។ ហើយឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងពង្រីកបណ្តាញ គ្របដណ្តប់របស់ខ្លួនទៅតាមបណ្តាលខេត្តក្រុងជាច្រើនផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការអតិថិជនរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab