បុរសម្នាក់កើតស្វាយសោះគិតខ្លីចងកសម្លាប់ខ្លួន

សៀមរាប​ ៖​ មានករណីបុរសស្រវឹងខួបម្នាក់គិតខ្លីបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅលើដើមជ្រៃ ស្ថិតនៅចំណុច ក្រុមទី១៣ភូមិ វត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាបបង្កការភ្ញាក់ផ្អេីលនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ស៊ុម សុវណ្ណនាថ ភេទប្រុស អាយុ ៣៣ឆ្នាំ មុរបរកម្មករសំណង់ មានស្រុកកំណើតភូមិអំពិល ឃុំពង្រអំពិល ស្រុកចុងកាល ខេត្តឧត្តរមានជ័យ មកស្នាក់នៅបណ្តោះ អាសន្នបន្ទប់ជួលភូមិវត្ត័ស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនឹងខ្សែលីឡុង ពណ៌ស ជាប់នឹងដើមជ្រៃក្រឹម ដែលមានកម្ពស់ប្រហែល ៤ម៉ែត្រ។

សមត្ថកិច្ចបន្តថា មូលហេតុនៃការធ្វើអត្តឃាតនេះ ដោយសារជនរងគ្រោះ មានជំងឺកាមរោគ (កើតស្វាយ)។  សាកសព ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណីនៅវត្តស្វាយតែម្តង​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab