ការសិក្សាមួយរកឃើញថា បុរសងាប់លិង្គក៏ទាញផលិតភាពការងារឱ្យថយចុះទ្វេដងផងដែរ

ការស្រាវជ្រាវថ្មីមួយបានរកឃើញថា បុរសដែលមានបញ្ហាងាប់លិង្គ (ED) មានឱកាសខ្ពស់ក្នុងការថយចុះផលិតភាពការងារ។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ៧ សីហា។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បុរសងាប់លិង្គទំនងជាធ្លាក់ចុះផលិតភាពការងារទ្វេដងធៀបនឹងបុរសដែលមានលិង្គសុខភាពល្អ។

ពួកគេក៏ទំនងជានៅដេកផ្ទះបន្ទាប់ពីចេញពីធ្វើការ ធ្វើការទាំងឈឺ និង មានគុណភាពជីវិត ដែលមានសុខភាពមិនសូវល្អ។

សហអ្នកនិពន្ធលោកវេជ្ជបណ្ឌិត Wing Yu Tang ប្រធានក្រុមហ៊ុនឱសថ Pfizer ដែលដឹកនាំការសិក្សានេះ បាននិយាយថា "ការសិក្សានេះបង្ហាញថា ជំងឺងាប់លិង្គនៅតែជាក្តីកង្វល់ជាទូទៅ ដែលជះឥទ្ធិពលដល់ផលិតភាពការងារនិងអវត្តមាននៅកន្លែងធ្វើការ"។

ជំងឺងាប់លិង (ED) កើតឡើង នៅពេលបុរសម្នាក់មានបញ្ហាពិបាកធ្វើឱ្យប្រដាប់ភេទរឹងបានយូរគ្រប់គ្រាន់សម្រាប់ការរួមសង្វាស់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...