adverise with khmeread 1

មិន​ចង់​ចំណាយលុយ​លើ​ថ្នាំ​លើសឈាម និង​លើស​កូ​ឡេ​ស្ទើ​រ៉ូ​ល​? សូម​សាកល្បង​រូបមន្ត​បុរាណ​នេះ​

​    ​ប្រជាជន​អំបូរ​អា​មី​ស (Amish) ក្នុងប្រទេស​ស្វ៊ី​ស​ល្បីល្បាញ​ខាង​ការរស់នៅ​បែប​ប្រកាន់ខ្ជាប់​ប្រពៃណី​តឹងរ៉ឹង​។ បច្ចេកវិជ្ជា​ទំនើប និង​ថ្នាំពេទ្យ​ពុំមាន​នៅក្នុង​សង្គម​អំបូ​រ​នេះ​ទេ​។ ពួកគេ​រស់នៅ​ដោយ​សុ​ខុ​ដុមរ​មនា​ជាមួយនឹង​ធម្មជាតិ ហើយ​ពួកគេ​ផ្សំ​តែ​ឱសថ​បុរាណ​តែប៉ុណ្ណោះ​ដើម្បី​ព្យាបាល​ជំងឺ​ទាំងពួង​។

​    ​ក្នុងចំណោម​ឱសថ​ធម្មជាតិ​ទាំងនោះ មាន​ឱសថ​មួយ​ល្បីល្បាញ​ជាងគេ ដែល​វា​អាចជួយ​ព្យាបាល​ជំងឺ​ជាច្រើន និង​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងពេល​ដំណាលគ្នា​ផងដែរ​!

​    ​វា​ជា​រូបមន្ត​ឱសថ​បុរាណ​ដែល​នឹង​ជួយ​លោក​បន្ថយ​លើសឈាម និង​លើស​កូ​ឡេ​ស្ទើ​រ៉ូ​ល​។ វា​ងាយស្រួល​ផ្សំ​បំផុត ហើយ​វា​ផ្សំ​ចេញពី​គ្រឿងផ្សំ​ដែល​អាច​រកបាន​ក្នុងផ្ទះ​របស់​អ្នក​ថែមទៀត​។ អ្នក​គ្រាន់តែ​ត្រូវ​ប្រើ​វា​ឱ្យបាន ៧ ថ្ងៃ​!

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ញី​កោស​យកសា​ច់រួច ១ ដុំ​តូច​ល្មម​
​    ​- ខ្ទឹមស​កិន​ម៉ដ្ឋ ១ ក្លែប
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​

​    ​កិន​គ្រឿងផ្សំ​ទាំងអស់នេះ​ចូលគ្នា​ប្រហែល ៣០ វិនាទី​។ បន្ទាប់​មកចាក់​វា​ដាក់​កូន​កែវ​មួយ ហើយ​ក្លាសេ​ទុក ៥ ថ្ងៃ​។

​    ​* របៀប​ប្រើ​៖
​    ​- ទទួលទាន​ឱសថ​បុរាណ​នេះ ២ ដង​ក្នុង​មួយថ្ងៃ​។ ញ៉ាំ​មួយ​ស្លាបព្រា​បាយ​នៅពេល​ព្រឹក​ពោះ​ទទេរ មុន​អាហារ​ពេលព្រឹក និង មួយ​ស្លាបព្រា​ទៀត​មុន​អាហារ​ពេល​ល្ងាច​។
​    ​- លោកអ្នក​នឹង​ឃើញ​លទ្ធផល​ត្រឹម ៣ ថ្ងៃ​ប៉ុណ្ណោះ ហើយ​លោកអ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​។​
​    ​- លោកអ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ថាមពល ហើយ​ស្របពេល​ដំណាលគ្នា​នេះ​ក៏​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ការ​លើស​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ផងដែរ​។​

​    ​បញ្ជាក់​៖ គ្រឿងផ្សំ​ក្នុង​បរិមាណ​ខាងលើ​នឹង​អស់​ត្រឹម ៣ ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ទទួលទាន​បាន ៧ ថ្ងៃ​ជាប់ លោកអ្នក​គួរ​ផ្សំ​ពីរ​ផ្សេងគ្នា​ដាច់ដោយឡែក​រួច​យកទៅ​ក្លាសេ​ឱ្យបាន ៥ ថ្ងៃ​ជាមុនសិន សឹម​យកមក​ញ៉ាំ​តាម​ក្បួន​៕

adverise with khmeread
ប្រភព៖ មាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់