គូស្នេហ៍មួយគូកំពុងជក់បឺតមាត់វីវក់វង្វេងស្មារតីភ្លេចខ្លួនផ្ងារក្រោយធ្លាក់ពីលើស្ពានស្លាប់ទាំងពីរ

គូស្នេហ៍មួយគូកំពុងដាក់មនោសញ្ជចេតនាខ្លាំងពេកក្នុងការបឺតមាត់ ស្រាប់តែភ្លេចខ្លួនធ្លាក់ពីលើស្ពានស្លាប់ទាំងពីរ បន្ទាប់ពីដើរលេងសប្បាយជាមួយគ្នាពេញមួយយប់នៅប្រទេសប៉េរូ។

 Maybeth Espinoz និង Hector Vidal បាននៅតាមផ្លូវទៅផ្ទះវិញពេលចេញពីក្លឹបរាត្រីក្នុងទីក្រុង Cusco កាលពីថ្ងៃសៅរ៍ នៅពេលសោកនាដកម្មកើតឡើងលើស្ពាន Bethlehem កម្ពស់ ១៥ ម៉ែត្រ។

ឧបទ្ទវហេតុដ៏រន្ធត់នោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។ គូស្នេហ៍កម្មនោះបាននាំគ្នាឈប់លើស្ពាន ហើយផ្អែកលើបង្កាន់ដៃស្ពាន ខណៈដែលកំពុងឱបថើបគ្នា។ ដល់ចំណុចមួយ ខាងប្រុសបានចាប់ជើងនាងឡើងទៅលើបង្កាន់ដៃស្ពាន ហើយខាងស្រីក៏បានយកជើងរុំជុំវិញខ្លួនខាងប្រុស នៅពេលចាប់ផ្ដើមបឺតមាត់ ក៏ស្រាប់តែធ្លាក់ទៅខាងក្រោមស្ពានស្លាប់ទាំងពីរតែម្ដង៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...