adverise with khmeread 0

អ្នក​បង្ហាត់​របៀប​ថែ​សម្រស់​តាម​អន​ឡាញ​បង្ហាញ​វីដេអូ​អំពី​ការបំបាត់​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ក្នុងពេល​ត្រឹម​៥​នាទី​!

    ​ម្សៅ​មេនំ​ប៉័ង​ត្រូវបាន​ចាត់ទុកជា​រូបមន្ត​សម្រស់​ល្អ​ដាច់​គេ​ជា​យូរ​មកហើយ ប៉ុន្តែ​ពុំមែន​មនុស្ស​ទាំងអស់​សុទ្ធតែ​ដឹងថា​វា​ក៏​អាច​បំបាត់​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ដែរ​នោះទេ​។ អ្នកលេង Vlogger ផ្នែក​សម្រស់ នាង Darshika Patel មកពី​នូ​វែ​សេ​ឡង់​នឹង​បង្ហាញ​លោកអ្នក​អំពី​របៀប​ប្រើប្រាស់​ម្សៅ​មេនំ​ប៉័ង​មក​បំបាត់​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ក្នុង​វីដេអូ​របស់គាត់​។

​    ​យោងតាម​ទំព័រ YouTube របស់​នាង Darshika Patel ត្រឹម​ម្សៅ​មេនំ​ប៉័ង​មួយ​ចឹប និង​ទឹក​លាយ​ចូលគ្នា​គឺអាច​បំបាត់​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​របស់​លោកអ្នក​ក្នុងពេល​ត្រឹម ៥ នាទី​ប៉ុណ្ណោះ​។ ហើយ​លោក​អ្នកនឹង​ទទួលបាន​ភាពជឿជាក់​ម​ក​វិញ​ជាក់​ជាមិនខាន ពេល​អនុវត្តតាម​រូបមន្ត​របស់គាត់​។

​    ​ក្នុង​វីដេអូ នាង​នឹង​បង្ហាញ​ពី​របៀប​ងាយៗ​ក្នុង​លាប​លើ​កន្លែង​ខ្មៅ​ក្រោម​រង្វង់​ភ្នែក រួច​គាត់​នឹង​ទុកចោល ៥ នាទី រួច​យក​ក្រណាត់​ទន់​ជូត​ចេញ​ជាការ​ស្រេច​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់