ក្មេងប្រុសម្នាក់តេទៅលេខសង្គ្រោះបន្ទាន់ ៩១១ ពេលប៉ូលិសមកដល់​លទ្ធផលហួសការរំពឹងទុក

ក្មេងតូចម្នាក់ក្នុងរដ្ឋ Florida កូរពោះឃ្លានអាហារខ្លាំងពេកមិនដឹងគិតម៉េច ក៏តេទៅលេខសង្គ្រោះបន្ទាន់ និងទទួលបានលើសពីអ្វីដែលក្មេងនោះចរចាជាមួយនឹងប៉ូលិសទៅទៀត។

ក្មេងប្រុសអាយុ ៥ ឆ្នាំឈ្មោះ Manuel Beshara បានតេទៅលេខ ៩១១ កាលពីថ្ងៃសុក្រ និងប្រាប់ថា គាត់ឃ្លានខ្លាំងណាស់ និងចង់កុម្ម៉ង់ភីហ្សាញ៉ាំ។ នេះបើយោងតាមផេកហ្វេសប៊ុក Sanford Police Department បង្ហោះកាលពីពេលថ្មីៗកន្លងមកនេះ។

ប៉ូលិសត្រូវបានបញ្ជូនទៅផ្ទះនោះ ដោយនឹកស្មានថានឹងមានអីត្រូវពិនិត្យជាចាំបាច់។ ពេលទៅដល់ពួកគេរកឃើញ Manuel និងបងស្រីអាយុ ១៥ ឆ្នាំ ដែលបានបកស្រាយថា ពួកគេមិនអីទេ ហើយ Manuel បានចាប់ទូរស័ព្ទនាងទេដោយមិនឱ្យនាងដឹងនោះឡើយ។

មន្ត្រីប៉ូលិសក៏បានសម្រេចចិត្តប្រៀនប្រដៅក្មេងប្រុសនោះ ពីរបៀបប្រើលេខសង្គ្រោះបន្ទាន់ឱ្យបានត្រឹមត្រូវ មុនពេលកុម្ម៉ង់ភីហ្សា និងប្រគល់វាទៅក្មេងនោះញ៉ាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...