បុរសជនជាតិបារាំងច្នៃឧបករណ៍មួយជិះហោះម្នាក់ឯងស្ទុយពីបារាំងដល់អង់គ្លេសឆ្លងកាត់សមុទ្រដោយប្រើពេល ២០ នាទី

អ្នកបង្កើតឧបករណ៍ហោះហើរសម្រាប់សម័យកាលថ្មីដ៏អស្ចារ្យសញ្ជាតិបារាំងលោក Franky Zapata កាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើតេស្តទទួលបានជោគជ័យក្នុងការឆ្លងកាត់ច្រកសមុទ្រអង់គ្លេសនៅលើក្តារខ្យល់បំពាក់កូនម៉ាស៊ីនយន្តហោះដ៏មានឥទ្ធិពលមួយដែលគាត់បានរចនាឡើង ដោយឆ្លងកាត់ច្រកសមុទ្រដូវើនៃច្រកសមុទ្រអង់គ្លេសក្នុងរយៈពេលត្រឹម ២០នាទីប៉ុណ្ណោះ។

បន្ទាប់ពីការប៉ុនប៉ងពីមុនក្នុងខែកក្កដាកន្លងទៅដែលបញ្ចប់ទៅដោយបរាជ័យ ខណៈដែលគាត់បានធ្លាក់ចូលទៅក្នុងសមុទ្រ លោក Zapata បានចេញដំណើរពីឃុំ Sangatte ប្រទេសបារាំង នៅឯម៉ោងប្រហែលជា ៦:១៧នាទី នៅលើក្តារបំពាក់កូនម៉ាស៊ីនយន្តហោះចំនួនប្រាំ និងមានស្ពាយប្រេងកាតនៅក្នុងកាតាបក្រោយខ្នងរបស់គាត់។

ដោយបានអមដំណើរដោយឧទ្ធម្ភាគចក្រចំនួនបី គាត់បានហោះហើរទៅដល់ប្រទេសអង់គ្លេស បន្ទាប់ពីបញ្ឈប់ដំណើរនៅលើទូកមួយនៅពាក់កណ្តាលផ្លូវក្នុងចម្ងាយផ្លូវ​៣៥គីឡូម៉ែត្រដំបូងដើម្បីចាក់ប្រេងម៉ាស៊ីន ដោយបក់ដៃទៅកាន់អ្នកឈរ មុនចុះចតដោយសុវត្ថិភាពនៅឆកសមុទ្រ Saint Margaret កៀកទៅនឹងច្រកសមុទ្រដូវើ នៅលើឆ្នេរភាគខាងត្បូងរបស់ចក្រភពអង់គ្លេស៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab