អ្វីក៏ជប៉ុនធ្វើមុនគេដែរ! ឥឡូវក្រុមហ៊ុន Tenga បានដាក់ដំណើរការម៉ាស៊ីនលក់ឧបករណ៍សម្រេចកាមនៅទីក្រុង Sapporo

ក្រុមហ៊ុនឈានមុខគេខាងផលិតផលិតផលជំនួយដល់ការសម្រេចកាមរបស់ជប៉ុន Tenga បានបង្ហាញម៉ាស៊ីនលក់ឧបករណ៍សម្រេចកាមជាលើកដំបូង។

ម៉ាស៊ីននេះគឺផ្គត់ផ្គង់ជាមួយនឹងប្រព័ន្ធកំណត់អាយុ ស្រដៀងគ្នាទៅនឹងអ្នកដែលប្រើប្រាស់ម៉ាស៊ីនលក់គ្រឿងស្រវឹង ឬថ្នាំជក់នៅទូទាំងប្រទេសជប៉ុនដែរ។

ម៉ាស៊ីនលក់ឧបករណ៍សម្រេចកាមនេះមានភ្ជាប់មកជាមួយនឹងកញ្ចក់ទូរទស្សន៍ ដែលមានវីដេអូណែនាំបង្ហាញឱ្យឃើញពីរបៀបប្រើប្រាស់ផលិតផលរបស់ពួកគេ។

ម៉ាស៊ីនលក់ផលិតផលដ៏ថ្មីសន្លាងនេះបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែសីហា នៅតំបន់ Susukino ដែលជាសង្កាត់ភ្លើងក្រហមដ៏ល្បីល្បាញនៅក្នុងទីក្រុង Sapporo នៃកោះហុកកាដូ។

ម៉ាស៊ីនចំនួនបីដំបូងគេរបស់ក្រុមហ៊ុន Tenga នៅក្នុងតំបន់ Susukino គឺត្រូវបានប្រើប្រាស់ដើម្បីសាកល្បង ខណៈដែលតំបន់បន្ថែមទៀតនឹងត្រូវចែកចាយនៅថ្ងៃអនាគត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...