នាវឹកកប៉ាល់យក្សឌឺដងមែន លើកបាតដៃសិប្បនិម្មិតយក្សសរសេរថា "លាហើយ" ដាក់គូស្នេហ៍ ដែលខកដំណើរ

នាវឹករបស់ក្រុមហ៊ុននាវាទេសចរណ៍កម្សាន្ត Royal Caribbean មួយរូប ត្រូវបានគេប្រទះឃើញលើកដៃលាជាមួយនឹងបាតដៃយក្សសិប្បនិម្មិតមួយទៅកាន់គូស្នេហ៍មួយគូ ខណៈពួកគេបានខកខានដំណើរនាវាមួយនេះ។

អ្នកធ្វើដំណើរកម្សាន្តដ៏កម្សត់មួយគូនេះ បានឈរនៅលើផែប្រទេស St Maarten ខណៈដែលពួកគេបានឈរមើលនាវា Freedom of the Seas បានចេញពីផែចាកចោលពួកគេទាំងពីរ។

វីដេអូនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានផ្តិតពីទិដ្ឋភាពនៅឯជាន់លើនាវា បង្ហាញពីកាយវិការផ្ទុញរបស់បុគ្គលិកនាវាមួយរូបជាមួយនឹងបាតដៃយក្សមួយផ្ទាំង ដែលមានអក្សរសរសេរថា "លាហើយ" នៅលើនោះ។

គេមិនទាន់ដឹងច្បាស់ថាពេលវេលាកំណត់នេះជាចេតនា ឬយ៉ាងណានោះទេ ហើយបុគ្គលិកនាវាក៏មិនបានបញ្ចេញមតិអ្វីដែរ។ គាត់ប្រហែលជានិយាយលាដល់អ្នកស្រុក ឬកប៉ាល់ផ្សេងទៀតដែលចូលចតក្នុងកំពង់ផែ។ ទោះជាយ៉ាងណាក្តី វីដេអូនេះក៏បង្ហាញឱ្យឃើញផងដែរថា អ្នកដំណើរនៅលើនាវាបានសម្គាល់ឃើញគូស្នេហ៍ដ៏កម្សត់មួយគូនេះ ខណៈដែលមនុស្សម្នាក់នៅលើនាវាបានស្រែកថា "ពួកគេខកជើងកប៉ាល់ហើយ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...