Samsung និង Microsoft សហការគ្នាផលិតកុំព្យូទ័រយួរដៃកូនកាត់ស្មាតហ្វូន កាន់ថ្ម២៣ម៉ោង មាន CPU ថ្មីខ្លាំងជាងកុំព្យូទ័រស៊េរីមុនដល់ទៅ ៤០ ភាគរយ និងឡូយត្រង់មានរន្ធដោត Micro SD Card ដល់ទៅ ១TB

ក្រុមហ៊ុន Samsung និង Microsoft បានសហការគ្នាបង្កើតកុំព្យូទ័រយួរដៃថ្មីមួយក្នុងបំណងបញ្ចូលគ្នានូវភាពងាយស្រួលនៃទូរស័ព្ទចល័តជាមួយនឹងថាមពលរបស់កុំព្យូទ័រ។

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េខាងត្បូងនេះបានបង្ហាញជាលើកដំបូងនូវកុំព្យូទ័រយួរដៃ ឈ្មោះ Galaxy Book S ក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯមណ្ឌល Brooklyn's Barclays Center ដោយបង្ហាញនូវកុំព្យូទ័រយួរដៃ "ទំនើបនិងស្រាលបំផុត" ជាមួយអេក្រង់ ១៣,៣ អ៊ីញ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 10 និងថាមពលថ្មកាន់បាន ២៣ ម៉ោង។ វានឹងមាន ២ ពណ៌គឺ មាស និងប្រផេះ នៅពេលដាក់លក់ក្នុងខែកញ្ញា ដោយចាប់ផ្តើមពីតម្លៃ ៩៩៩ ដុល្លារ។ 

យោងតាមក្រុមហ៊ុន Samsung កុំព្យូទ័រ Galaxy Book S មើលទៅដូចកុំព្យូទ័រយួរដៃក៏ពិតមែន ប៉ុន្តែវាមានសមាសធាតុសំខាន់របស់ស្មាតហ្វូន។ ក្រុមហ៊ុននិយាយថា វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 និង CPU ល្បឿនលឿនប្រភេទ Qualcomm's Snapdragon 8cx និងមានសមត្ថភាព LTE ដើម្បីភ្ជាប់ទៅប្រព័ន្ធផ្ទុកទិន្នន័យលើអ៊ីនធឺណេត Cloud។ 

កុំព្យូទ័រនេះមានទម្ងន់ ០,៩៦ គីឡូក្រាមប៉ុណ្ណោះ និងមានតួខ្លួនស្រោបអាលុយមីញ៉ូម ហើយអេក្រង់ ១៣,៣ អ៊ីញរបស់វាមាន Multi-Touch ១០ ចំណុច សម្រាប់ការបញ្ជាដោយគ្រាន់តែគ្រវាសម្រាមដៃ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺអាយុកាលថ្មរបស់វា។ Samsung បានសន្យាថាកុំព្យូទ័រ Galaxy Book S នឹងកាន់ថ្មបាន ២៣ ម៉ោងនៅពេលសាកពេញ ដូច្នេះប្រសិនបើអ្នកធ្វើដំណើរពេញមួយថ្ងៃ អ្នកមិនចាំបាច់យកឆ្នាំងសាកតាមខ្លួនទេ។ 

កុំព្យូទ័រនេះនឹងដាក់ប្រើជាមួយ App ឈ្មោះ Your Phone របស់ក្រុមហ៊ុន Microsoft ដើម្បីធ្វើសមកាលកម្មរូបថត App និង Notification រួមទាំងការតេទូរស័ព្ទ ឬ ផ្ញើសារជាអក្សរ រវាងកុំព្យូទ័រនិងកុំព្យូទ័រ។ 

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា កុំព្យូទ័រនេះមានសមត្ថភាព CUP ខ្លាំងជាងកុំព្យូទ័រ Galaxy Book 2 ដល់ទៅ ៤០ ភាគរយ និង មានសមត្ថភាពក្រាហ្វិកខ្លាំងជាងមុន ៨០ ភាគរយ។ ហើយវាក៏មាន RAM ប្រភេទ LPDDR4X ៨GB និងរន្ធដោត MicroSD Card រហូតដល់ទំហំ ១TB៕

adverise with khmeread
tiger
Loading ad ...