ក្រុមហ៊ុនលក់កាតាបការពារគ្រាប់និយាយថា តម្រូវការកំពុងកើនឡើងខ្ពស់ បន្ទាប់ពីមានការបាញ់បោះធំៗពីរលើកកើតឡើង ដែលបណ្ដាលឱ្យមនុស្សស្លាប់ ៣២ នាក់ និងរបួស ៥០ នាក់។
កាតាបនោះកំពុងត្រូវបានទិញដោយឪពុកម្ដាយ ដែលភ័យខ្លាចកូនៗរបស់ពួកគេអាចនឹងស្ថិតក្នុងអំពើហិង្សាកាំភ្លើង នៅពេលពួកគេត្រឡប់មកពីសាលារៀនវិញក្នុងប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
លោក Igor Volsky នាយកក្រុមហ៊ុន Guns Down America ដែលជាក្រុមតស៊ូមតិគ្រប់គ្រងកាំភ្លើងបានប្រាប់កាសែត The Times ថា "វាពិតជាតឹងទ្រូងខ្លាំងណាស់។ ទីផ្សារកំពុងព្យាយាមដោះស្រាយបញ្ហា ដែលអ្នកនយោបាយរបស់យើងមិនព្រមដោះស្រាយឱ្យ"។
ក្រុមហ៊ុនលក់កាតាបស្ពាយជាក្រុមហ៊ុនដំបូងគេធ្វើទីផ្សារកាតាបការពារគ្រាប់ បន្ទាប់ពីមានការបាញ់យ៉ាងសាហាវនៅសាលារៀនដែលធ្វើឱ្យសិស្សនិងបុគ្គលិក ១៧ នាក់ស្លាប់ និង ១៧ នាក់ទៀតរងរបួសក្នុងឆ្នាំ ២០១៨។
ដោយឡែកកាតាបការពារគ្រាប់កាំភ្លើងនេះលក់ត្រឹមតែ ១០០ ទៅ ២០០ ដុល្លារប៉ុណ្ណោះ ដែលអាចរកទិញនៅហាង Office Max, Office Depot និង Kmart ប្រទេសអាមេរិក៕
