រុស្ស៊ីសម្ញែងដ្រូនចម្បាំងបំបាំងកាយថ្មីរាងដូចដ្រូនរបស់អាមេរិក អាចហោះពីទីក្រុងមូស្គូទៅទីក្រុងឡុងដ៍ រួចត្រឡប់មកវិញបានទៀត

កាលពីថ្ងៃពុធទី៧សីហា ក្រុមមន្ត្រីរបស់ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញដ្រូនចម្បាំងបំបាំងកាយថ្មីមួយ ដែលពួកគេនិយាយថាមានសមត្ថភាពហោះពីទីក្រុងមូស្គូទៅទីក្រុងឡុងដ៍ រួចត្រឡប់មកវិញនៅក្នុងបេសកកម្មតែមួយ។ នេះបើយោងតាមកាសែត Daily Mail។

វីដេអូឃោសនាមួយរបស់វិមានក្រឹមឡាំងបានបង្ហាញដ្រូនឈ្មោះ Okhotnik ឬ Hunter (អ្នកប្រមាញ់) ដែលផលិតដោយក្រុមហ៊ុន Sukhoi កំពុងធ្វើការហោះហើរសាកល្បងរយៈពេល ២០ នាទី។

យោធារុស្ស៊ីអះអាងថា ថ្នាំកូតពិសេសធ្វើឱ្យដ្រូននេះ "ស្ទើរតែមិនអាចរកឃើញ"។ ដ្រូនថ្មីនេះមើលទៅស្រដៀងនឹងដ្រូនរបស់យោធាអាមេរិក ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ដែលដាក់ឱ្យប្រើតាំងពីឆ្នាំ ២០០៧ ។ ទោះយ៉ាងណា ដ្រូននេះត្រូវបានចាត់ទុកថាជារបកគំហើញមួយនៅក្នុងប្រទេសរុស្ស៊ី បើប្រៀបធៀបទៅនឹងដ្រូនដទៃទៀត ដែលរដ្ឋាភិបាលក្រុងមូស្គូបានអភិវឌ្ឍកាលពីមុន។

ដ្រូន Okhotnik បំពាក់មកជាមួយនូវប្រព័ន្ធស៊ើបការអេឡិចត្រូអុបទិក រ៉ាដា និង ប្រភេទនៃការយកការណ៍ជាច្រើនទៀត ហើយវាអាចហោះហើរបានរយៈចម្ងាយប្រមាណជាង ៣០០០ ម៉ាយ ឬស្មើនឹងជិត ៥០០០ គីឡូម៉ែត្រ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...