ការសិក្សាមួយរកឃើញថា សេកបុរាណកាលពី១៩លានឆ្នាំមុននៅនូវែលសេឡង់មានកម្ពស់ដល់ទៅ១ម៉ែត្រ និងស៊ីសាច់ជាអាហារ

ការសិក្សាររកឃើញថា សេកយក្សមួយក្បាល ដែលដើរជុំវិញប្រទេសនូវែលសេឡង់ ប្រហែល ១៩ លានឆ្នាំមុន មានកម្ពស់ដល់ទៅ ១ ម៉ែត្រ ដែលកម្ពស់នេះស្មើនឹងពាក់កណ្ដាល់ខ្លួនមនុស្ស។ នេះបើយោងតាមសារព័ត៌មាន BBC សរសេរកាលពីថ្ងៃទី ៧ សីហា។ 

សេកដែលនៅសេសសល់នេះត្រូវបានគេរកឃើញក្នុងទីក្រុង St Bathans ក្នុងតំបន់ Otago ភាគខាងត្បូងប្រទេសនេះ។ សេកនេះត្រូវបានគេជឿថា មិនចេះហោះនោះទេ ហើយស៊ីសាច់ជាអាហារ មិនដូចជាសេកសព្វថ្ងៃនេះទេ។

ការសិក្សានៃបក្សីនេះ ត្រូវបានចុះផ្សាយលើទស្សនាវដ្តី Journal Biology Letters កាលពីថ្ងៃអង្គារ។

ទម្ងន់របស់សេកយក្ស គឺ ៧ គីឡូក្រាម ដែលទម្ងន់នេះធ្ងន់ជាងសេកមុខទីទុយ Kakapo ពីរដង ដែលកាលពីមុនមកត្រូវបានគេស្គាល់ថាជាសេកធំជាងគេបំផុតលើលោក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...