នារីម្នាក់ពិការភ្នែក បន្ទាប់ពីប្រុសខ្ទើយដែលជាគូកំណាន់របស់មិត្តប្រុសនាង កើតរោគប្រច័ណ្ឌ ជះទឹកអាស៊ីតលើមុខនាង

ស្ដ្រីម្នាក់ពិការភ្នែក បន្ទាប់ពីសហាយខ្ទើយសម្ងាត់របស់មិត្តប្រុសនាង ប្រឈមមុខនឹងនាង និងជះទឹកអាស៊ីតដាក់មុខនាងដោយសារតែភ្លើងប្រច័ណ្ឌ។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី៨សីហា។

នាង Glory Cuerda វ័យ ២៧ ឆ្នាំបានណាត់ជាមួយនឹង John Rey Garay វ័យ ៣០ ឆ្នាំ ហើយមិនបានដឹងថា មិត្តប្រុសខ្លួននៅទាក់ទងនឹងដៃគូស្នេហ៍ប្រុសឈ្មោះ Ramon 'Mona' Colada វ័យ ៣០ ឆ្នាំពីក្រោយនាងនោះទេ។

នៅពេលនាងដឹងពីទំនាក់ទំនងភេទដូចគ្នា Garay បានបកស្រាយថា ទំនាក់ទំនងរបស់ពួកគេបានចប់ហើយ ប៉ុន្ដែបុរសទាំងពីរនោះនៅតែជួបមុខគ្នាជារឿយៗ។

ប៉ុន្ដែនៅពេលប្រុសខ្ទើយរកឃើញថា Garay មានស្រីកំណាន់ គាត់បានទៅផ្សារ ជាកន្លែងដែលអ្នកទាំងពីរបានធ្វើការជាមួយនឹងគ្នា ហើយក៏បានជះទឹកអាស៊ីតចំកណ្ដាលមុខគូប្រជែងស្នេហារបស់ខ្លួនតែម្ដង។

បច្ចុប្បន្ននាង Cuerda រលាកមុខធ្ងន់ធ្ងរ និងពិការភ្នែកអស់មួយជីវិត នៅពេលការវាយប្រហារកើតឡើងកាលពីថ្ងៃទី ២០ កក្កដា ក្នុងទីក្រុង Pasay ប្រទេសហ្វីលីពីន។

យ៉ាងណាមិញ ប្រធានមូលនិធិភ្នែករបស់ធនាគារហ្វីលីពីនលោក Dra Ma Dominga Padilla បាននិយាយថា នាង Cuerda រលាក Alkali លើភ្នែក។ គាត់និយាយថា "វាគឺជាការរលាក Alkali។ វាគឺជារបួសដ៏ធ្ងន់ធ្ងរបំផុត ដែលអាចកើតឡើងលើភ្នែក។ ហើយអ្នកអាចនឹងពិការភ្នែកអស់មួយជីវិត ដោយសារតែស្រទាប់ភ្នែករលាយ"។

តែវេជ្ជបណ្ឌិតថា មានឱកាសសម្រាប់ Cuerda ដើម្បីមើលឃើញផែនដីម្ដងទៀត ប្រសិនបើនាងទទួលបានការព្យាបាលត្រឹមត្រូវ។

ចំណែកប្រុសខ្ទើយ Colada ត្រូវបានចាប់ខ្លួនក្នុងស្រុកកំណើតរបស់គាត់ក្នុងខេត្ត ​Bicol កន្លែងដែលគាត់សារភាពគ្រប់យ៉ាងនូវកំហុសរបស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab