adverise with khmeread Mobile wireless data internet services

ល្បិច​ទាំង​៨​នេះ​ជួយ​កុំ​ឲ្យ​ទូរស័ព្ទ​ស៊ីលុយ​អ៊ី​ន​ធឺ​ណេ​ត​

    ​ការគ្រប់គ្រង​ទិន្នន័យ​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់​នៅលើ​ទូរស័ព្ទដៃ​អ្នក​មិនត្រូវ​ការបិទ​សេវា​ឬក៏​ដាក់ Airplane Mode ទៀត​នោះទេ​។​

​    ​ក្រៅពី​ការ​ដោ​ន​ឡូត​និង​មើល​វីដេអូ អ្នក​អាច​កាត់បន្ថយ​ទិន្នន័យ​អ៊ី​ន​ធឺ​ណេ​ត​ទូរស័ព្ទដៃ​អ្នក និង​ជួយ​សន្សំ​ប្រាក់​ដាក់​កាត​របស់​អ្នក​តាម​វិធី​ខាងក្រោម​៖

១. ប្រើ Chrome ជំនួស​ឲ្យ Safari ពីព្រោះ​នៅក្នុង​កម្មវិធី​មានមុខ​ងារ​មួយ​ហៅថា "Bandwidth, and turn on Data Saver" ដែល​ជួយ​កាត់បន្ថយ​នៃ​ការ​ស៊ី​ទិន្នន័យ​ប្រើប្រាស់​ច្រើន​។​


២. បិទ​នូវ Auto-play វីដេអូ​នៅលើ Facebook​។ ដើម្បី​បិទ​ចូលទៅ​កាន់​កម្មវិធី Facebook ចុច​លើ Setting បន្ទាប់មក​បិទ Auto-play សម្រាប់​វីដេអូ​។​


៣. ប្រើ​កម្មវិធី GPS ដែល Offline​។ កម្មវិធី​ប្រើ GPS ដោយ​មិនបាច់​មាន​អ៊ី​ន​ធឺ​ណេ​ត​ឈ្មោះថា Navmii ដោ​ន​ឡូត​ដោយ​ឥតគិតថ្លៃ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​។​


៤. រក្សាទុក​ផែនទី​ដោយ​មិនបាច់​មាន​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ប្រើ Google Maps​។ ចង់​រក្សា​វា​ទុក​ដោយ​គ្រាន់តែ​ដោ​ន​ឡូត Google Map បន្ទាប់មក​ស្វែងរក​ទីតាំង​ណាមួយ​ដែល​អ្នក​ចង់បាន ហើយ​ធ្វើការ​រក្សាទុក​ដោយ​គ្រាន់តែ​ចុច​លើ Menu ខាងឆ្វេង​ដៃ ហើយ​ជ្រើសរើស​យកពាក្យ Save offline map ជាការ​ស្រេច​។​


៥. ចង់​ឆែក​មែ​លហើយ​ដោ​ន​ឡូត​ឯកសារ​មិន​ចង់​អស់ប្រាក់​លើ​ទូរស័ព្ទដៃ អ្នក​ត្រូវ​រង់ចាំ​មាន Wi-Fi ប្រើ​សិន​។​
៦. បើ​ចង់​ស្ដាប់​ចម្រៀង​គួរ​មាន Spotify ដែល​អាច​ឲ្យ​អ្នក​ស្ដាប់​ចម្រៀង​ដោយ​គ្មាន​អ៊ី​ន​ធឺ​ណេ​ត​បាន តែ​ដំបូង​ត្រូវ​ប្រើ Wi-Fi ដោ​ន​ឡូត​ចម្រៀង​ជាមុនសិន​ទើប​អាច​ស្ដាប់​បាន​។​


៧. ក្នុង Setting Menu របស់ iPhone ក្នុង Cellular មើលថា​តើ​កម្មវិធី​ណាខ្លះ​ដែល​អ្នកបើក​ឲ្យ​ដំណើរការ​លើ​អ៊ី​ន​ធឺ​ណេ​ត​ស៊ីម​។ ត្រូវ​បិទ​កម្មវិធី​ទាំងអស់​ដែល​អ្នក​គិតថា​គ្មាន​ប្រយោជន៍​។​
៨. បិទ​រាល់ Update App ទាំងអស់​កុំ​ឲ្យ​ដំណើរការ នេះ​ជា​អ្វីដែល​ធ្វើ​ឲ្យ​អ៊ី​ន​ធឺ​ណេ​ត​អ្នក​ឆាប់​អស់​លុយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់