ចាប់បានចោរវ័យក្មេងម្នាក់ធ្វើសកម្មភាពឆក់កាបូបតាមផ្លូវ​ នៅសង្កាត់កាកាបទី១

ភ្នំពេញ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍កាកាបទី១​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី ០៨ ខែសីហា  ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទី ចំណុចផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបានធ្វេីសកម្មភាពឆក់កាបូបតាមផ្លូវ​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យមានឈ្មោះ សម សៅ ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិសំបុកចាម សង្កាត់គោករកាខណ្ឌព្រែកព្នៅ ។បន្សល់ទុក លុយដុល្លា៤០០$, ទូរស័ព្ទដៃម៉ាក I Phone X មួយគ្រឿង ,ម៉ាកសាំស៊ុង២គ្រឿង និងផ្លាស់កំព្យូរទ័រ។ 

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16