អ្នកដំណើរតាមផ្លូវនាំគ្នាផ្អើលទៅមើល បុរសម្នាក់អណ្ដែតទឹកស្មានតែស្លាប់ ពេលក្រុមសង្គ្រោះមកដល់ ហួសចិត្តគ្រប់គ្នា

បុរសចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងទឹកទន្លេ បែរមុខឡើងលើ បង្កឱ្យមានការភ្ញាក់ពីសំណាក់អ្នកថ្មើរជើងលើគោក។ ភ្លាមៗនោះអ្នកដំណើរបានតេទៅប៉ូលិស បន្ទាប់ពីឃើញគាត់អណ្ដែតទឹក។

នៅក្នុងវីដេអូយើងអាចឮសំឡេងស្ដ្រីម្នាក់និយាយជាភាសាចិន រៀបរាប់ប្រាប់ប៉ូលិសពីកន្លែងកើតហេតុ ហើយប៉ូលិសក៏បានបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅកន្លែងនោះ។

មួយសន្ទុះក្រោយមក ស្រាប់តែបុរសនោះងើបឈរក្នុងទឹកយ៉ាងហួសចិត្ត ហើយដើរធ្វើព្រងើយ។ ហើយស្ដ្រីម្នាក់ ដែលតេទៅប៉ូលិសមានការហួសចិត្តពេលឃើញគាត់ឈរក្នុងទឹកបែបនេះ ខណៈដែលបុរសចំណាស់នោះមើលទៅដូចជាស្រវឹងជោគជាំផង។

ហើយក្រោមកបន្តិចទៀត ប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់បានមកដល់ ហើយពួកគេគ្មានអ្វីធ្វើក្រៅពីឱ្យបុរសនោះចេញពីទឹក មុនពេលពួកគេត្រឡប់ទៅវិញ។ មកដល់ពេលនេះ គេមិនដឹងថាហេតុអ្វីបានបុរសចំណាស់នោះទៅនៅក្នុងទឹកនោះទែ ចំណែកវីដេអូឃ្លីបនេះវិញត្រូវបានចែកចាយពេញបណ្ដាញសង្គមចិន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...