ចិនសម្ញែងរថក្រោះស៊េរីថ្មីផលិតសម្រាប់តែលក់ឱ្យបរទេសប៉ុណ្ណោះ ល្បីថាអាចទប់ទល់នឹងគ្រាប់បេនិងកាំជ្រួចលីលើស្មាបាន

រថក្រោះរបស់កងទ័ពរំដោះប្រជាជនចិន ដែលផលិតសម្រាប់តែនាំចេញទៅបរទេស ធុន VT-5 ត្រូវបំពាក់ជាមួយប្រព័ន្ធការពារសកម្មមួយប្រភេទ ដែលអាចបាញ់កម្ទេចគ្រាប់ ដែលកំពុងហោះសំដៅមករថក្រោះ។ នេះយោងតាមទូរទស្សន៍រដ្ឋចិន CCTV ផ្សាយកាលពីថ្ងៃអាទិត្យទី៤សីហា។ 

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ប្រព័ន្ធថ្មីរបស់រថក្រោះ VT-5 នឹងស្វែងរកគ្រាប់ (គ្រាប់បេឬគ្រាប់កាំជ្រួចលីលើស្មា) ដែលកំពុងហោះសំដៅមករក មុនពេលបញ្ចេញគ្រាប់រ៉ុក្កែតស្ទាក់បាញ់កម្ទេចចោលនូវគ្រាប់ទាំងនោះ មុនពេលវាហោះមករករថក្រោះ។

កាសែត Global Times ដែលដកស្រង់របាយការណ៍របស់ទូរទស្សន៍ CCTV បានកត់សម្គាល់ថា "រថក្រោះប្រភេទនេះក៏ត្រូវបានបំពាក់ជាមួយប្រព័ន្ធ Sensor ផងដែរ ដែលបញ្ជូនការព្រមាន នៅពេលណាដែលរថក្រោះត្រូវបានតម្រង់គោលដៅដោយអាវុធកាំរស្មីឡាស៊ែរ ដែលអាចជូនដំណឹងដល់អ្នកបើករថក្រោះឱ្យប្រើវិធីសាស្ត្រគេចខ្លួន ដូចជា ការបញ្ចេញផ្សែងជាដើម"។

រថក្រោះដែលផលិតដោយក្រុមហ៊ុន China North Industries Corporation (Norinco) នេះគឺជារថក្រោះធុនស្រាលយកគំរូតាមរថក្រោះធុនស្រាល ZTQ-15 ដែលផលិតឡើងក្នុងបំណងនាំចេញទៅក្រៅស្រុក៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab