David Luiz: ខ្ញុំអាចនឹងបង្ខំឲ្យមានកិច្ចព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្លឹប Arsenal

កីឡាករ David Luiz បាន​អះអាងថា ខ្លួន​នឹង​ជំរុញឲ្យមាន​កិច្ច​ព្រមព្រៀងផ្ទេរ​ទៅ​កាន់​ក្លឹប Arsenal បន្ទាប់ពី​ដឹងថា ​ពេលវេលា​​នៅ​​ Chelsea ដល់ទីបញ្ចប់​ហើយ។

ខ្សែការពារសញ្ជាតិ​ប្រេស៊ីល​រូបនេះបាន​បង្ខំចិត្ត​រកច្រក​ចេញពី​ពហុកីឡាដ្ឋាន Stamford Bridge ដើម្បីទៅចូល​រួម​ជាមួយ​ក្លឹប Arsenal ក្នុង​កិច្ចព្រមព្រៀងដោះដូរដែលមានតម្លៃ​៨លានផោ​ន ហើយទំនងជា​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយ​ជា​សត្រូវ​ទី​១​របស់​អ្នក​គាំទ្រ​ក្លឹប​ Chelsea​​ ។

បើទោះបីទើបតែបានចុះកចិ្ច​សន្យា​ថ្មី​ជាមួយ​ក្លឹប​ Chelsea កាលពីខែ​ឧសភាក៏ដោយ ក៏ប៉ុន្តែនៅពេលនេះ Luiz ជឿជាក់ថា ​ខ្លួនអាចនឹង​ក្លាយ​ជា​អ្នក​លើកពាន​ធំ​ជាមួយ​ក្លឹប Arsenal ហើយ​បាន​អះអាងថា ខ្លួន​ត្រូវ​ការ​ការ​ប្រជែង​ថ្មី​ ។

Luiz បាន​និយាយថា “​ខ្ញុំ​រីករាយ​ដែល​បាន​លេងជាមួយ​ក្លឹប​ធំបែបនេះ។ ខ្ញុំតាម​មើលការ​ប្រកួត​របស់​ក្រុម Arsenal ច្រើន​ ជា​ពិសេស​កីឡាករមុនៗ​ ដូច្នេះ​ខ្ញុំ​រីករាយ​នឹងព្យាយាម​ជួយ​ក្លឹបនេះ ដើម្បី​ធ្វើ​ការងារ​ធំ”។

Luiz​ បានបន្តថា ខ្ញុំគិត​ថា មិន​មាន​កីឡាករ​ច្រើន​ដែលសម្រេចចិត្ត​ផ្ទេរបែប​នេះទេ ពួកគេ​ប្រហែលជា​បារម្ភពីអ្វីមួយ។ ប៉ុន្តែខ្ញុំ​គ្រាន់​តែ​ព្យាយាម​ធ្វើ​រឿង​ធំមួយ​ក្នុង​ឆាកជីវិ​ត​របស់ខ្ញុំ​ប៉ុណ្ណោះ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab