Romelu Lukaku សម្រេចកិច្ចព្រមព្រៀងផ្ទេរទៅលេងឲ្យក្លឹប Inter Milan ក្នុងតម្លៃ៧៣លានផោន

        ខ្សែប្រយុទ្ធ Romelu Lukaku បាន​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​ក្លឹប ​Inter Milan ក្នុង​កិច្ច​សន្យា​លេងរយៈ​ពេល​៥​ឆ្នាំ។ Lukaku បាត់បង់​កៅអី​ក្នុងក្រុមជម្រើស​ដំបូងរបស់ក្រុម Man Utd ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ខណ:ដែល​គ្រូបង្វឹករូបនេះពេញចិត្តដាក់​ Marcus Rashford លេងជា​ខ្សែប្រយុទ្ធ​កណ្តាល​។

        ក្រុម Inter Milan បានចាត់ទុក Lukaku ជា​គោលដៅ​ផ្ទេរទី១​នៅរដូវក្តៅ​នេះ​ជាមួយគ្រូបង្វឹក​លោក Antonio Conte ។​ ក្លឹបនៅក្របខណ្ឌ Serie A នេះធ្លាប់បានដាក់​សំណើ​៥៤​លានផោន​សម្រាប់​ខ្សែប្រយុទ្ធរូបនេះប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​ ស្របពេល​ក្លឹប​ Man Utd ទាមទា​តម្លៃ​៧៥​លានផោន​ ដូចដែលពួកគេ​បាន​ចំណាយ​ទៅឲ្យក្លឹប Everton កាលពីឆ្នាំ​២០១៧។

        ប៉ុន្តែនៅពេលនេះកិច្ច​ព្រមព្រៀង​ដែល​មាន​តម្លៃ​៧៣​លាន​ផោន​ត្រូវ​បាន​យល់ព្រម​រវាងក្លឹប​ទាំង​ពីរ​៕

adverise with khmeread
tiger
Loading ad ...