Spurs សម្រេចកិច្ចព្រមព្រៀងផ្ទេរ Ryan Sessegnon ពីក្លឹប Fulham

        កីឡាករ Ryan Sessegnon បាន​សម្រេច​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅចូលរួមជាមួយ​ក្លឹប Spurs ក្នុងកិច្ច​ព្រមព្រៀង​លេងរយៈ​ពេល​៥ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន White Hart Lane ។

        កីឡាករវ័យ​១៩​ឆ្នាំរូបនេះ​បាន​ចូល​រួម​ក្នុងកិច្ច​ព្រមព្រៀង​ដោះដូរ​ដែល​មាន​តម្លៃ​៣០​លានផោន បន្ទាប់ពីគ្រូបង្វឹក​លោក Mauricio Pochettino និង​ក្លឹប Spurs តាម​ប្រមាញ់មួយ​រយៈ​។

        Ryan នៅសល់​កិច្ច​សន្យា​មួយឆ្នាំ​ជាមួយ​ក្លឹប Fulham និង​បាន​បញ្ជាក់យ៉ាងច្បាស់​ថា ខ្លួន​ចង់​ចូល​រួម​ជាមួយ​ក្លឹប Spurs ដើម្បី​ធ្វើ​ការងារ​និង​អភិវឌ្ឍក្រោម​ការ​ដឹកនាំ​របស់​លោក Pochettino ។

        កីឡាករ​អន្តរជាតិ​អង់គ្លេស​អាយុក្រោម​២១​ឆ្នាំ​រូបនេះ​បាន​បង្ហាញមុខ​ជាង​១០០​លើក​ជាមួយ​ក្លឹប Fulham រួម​ទាំង​ឱកាស​បង្ហាញមុខ​លើក​ដំបូង​នៅក្របខណ្ឌ​ EPL កាលពីរដូវកាល​មុនផងដែរ៕

adverise with khmeread
tiger
Loading ad ...