adverise with khmeread Img

ពួក Hacker កំណត់យកក្រុមហ៊ុន Apple ជាគោលដៅវាយប្រហាររបស់ខ្លួនក្នុងឆ្នាំ ២០១៦

បើយោងតាមក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគកុំព្យូទ័រ Symantec បានឲ្យដឹងថា បរិមាណមេរោគ (Malware) សម្រាប់វាយប្រហារប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ Apple (iOS) មានចំនួនកើនឡើងទ្វេដងក្នុងឆ្នាំនេះ ខណៈការគំរាមកំហែងចំពោះកុំព្យូទ័រ Mac ក៏កើនឡើងផងដែរ។ 

ក្រុមហ៊ុនសុវត្ថិភាពកុំព្យូទ័រ FireEye ក៏រំពឹងថាឆ្នាំ ២០១៦ ក្លាយជាឆ្នាំសម្បូរមេរោគលើឧបករណ៍ Apple ផងដែរ។ 

លោក Dick O'Brien អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Symantec បានមានប្រសាសន៍ថា Apple ច្បាស់ជាក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនអ៊ីនធឺណេតហើយពីព្រោះផលិតផលរបស់ក្រុមហ៊ុននេះមានការពេញនិយមខ្លាំងណាស់។ 

ទោះបីការគំរាមកំហែងសរុបដែលផ្តោតលើឧបករណ៍ Apple នៅមានកម្រិតទាបធៀបនឹងប្រព័ន្ធ Window និង Android ក៏ក្រុមហ៊ុន Symantec នៅតែមើលឃើញថាទំហំនៃការគំរាមកំហែងលើ Apple នឹងកើនឡើងទ្វេដង។ 

កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានឃើញកុំព្យូទ័រ Mac ជាមធ្យម ១០.០០០ ទៅ ៧០.០០០ គ្រឿងបានឆ្លងមេរោគ (Malware)។ ក្រុមហ៊ុន Symantec ក៏បានរកឃើញការគំរាមកំហែងថ្មីៗជាច្រើននៅលើប្រព័ន្ធ iOS ផងដែរ ជាពិសេសឧបករណ៍ដែលបាន Jailbreak ហើយ ដូច្នេះអ្នកដែលប្រើ iPhone ឬ iPad ដែល Unlock ងាយនឹងរងគ្រោះពីការវាយប្រហាររបស់មេរោគបំផុត៕  

ប្រភព៖ ប៊ីប៊ីស៊ី

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់