adverise with khmeread 10 seconds

របៀប​ឃាត់ឈាម​ដែល​ហូរ​ខ្លាំង​ប្រើពេល​ត្រឹម ១០ វិនាទី​!

    ​របួស​ហូរឈាម​ខ្លាំង​បើ​ពុំ​ចេះ​ទប់ស្កាត់​ទេ វា​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​។ ទោះយ៉ាងណា គេ​មាន​ល្បិច​មួយ​ដែល​អាច​ឃាត់ឈាម​ក្នុង​រយៈពេល​ត្រឹម ១០ វិនាទី​ប៉ុណ្ណោះ មិន​ថា​របួស​នេះ​រាក់​ឬក៏​ជ្រៅ​នោះឡើយ​។ វិធី​នេះ​ត្រូវបាន​ជនជាតិដើម​អាមេរិក​ប្រើប្រាស់​រាប់រយឆ្នាំ​មកហើយ​។

​    ​ពួកគេ​ដាក់​ម្ទេស​ហុយ​លើ​មុខរបួស​ដើម្បី​ឃាត់ឈាម​។ វា​ជា​គ្រឿងទេស​មួយ​អាច​ប្រើ​សម្រាប់​សង្គ្រោះ​បឋម​បាន ពេល​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​។

​    ​ម្ទេស​ហុយ​អាច​ឃាត់​របួស​មិនឱ្យ​ហូរឈាម​ក្នុងពេល​ត្រឹមតែ ១០ វិនាទី​ប៉ុណ្ណោះ​។ លោកអ្នក​គ្រាន់តែ​រោយ​វា​នៅ​ពីលើ​មុខរបួស នោះ​របួស​នឹង​ឈប់​ហូរឈាម​មួយ​រំពេច​បន្ទាប់ពីនោះ​។

​    ​ប្រសិនបើ​របួស​ធំ​ខ្លាំងពេក លោកអ្នក​គួរ​ដួស​ម្ទេស​ហុយ​មួយ​ស្លាបព្រា​បាយ​ដាក់ចូល​ទឹក​ហើយ​ផឹក​ដើម្បី​ពន្យឺតការ​ហូរឈាម​។ ម្ទេស​មាន​សារធាតុ​ឈ្មោះថា Styptic ដែល​អាច​ឃាត់ឈាម​បាន នៅពេល​លាប​ពីលើ​មុខរបួស ហើយ​វា​នឹង​ជួយ​ធ្វើឱ្យ​ឈាម​ឆាប់​កក នៅពេល​ផឹកទឹក​ម្ទេស​ហុយ​៕

adverise with khmeread

មតិយោបល់