គូស្នេហ៍ជាតារាសម្តែងរបស់អាមេរិកចែកផ្លូវគ្នាយ៉ាងជូរចត់ រួចទៅមានដៃគូថ្មីរៀងៗខ្លួន ហើយថ្មីៗនេះចៃដន្យជួបគ្នានៅឆ្នេរសមុទ្រនៅកោះមួយ រីករាយនឹងគ្នាដូចគ្មានអ្វីកើតឡើងសោះ

អតីតប្តីប្រពន្ធជាតារាចម្រៀង និងតារាសម្តែងអាមេរិកដ៏ល្បីល្បាញមួយគូគឺ នាង Gwyneth Paltrow និងលោក Chris Martin បានឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ដ៏ជូរចត់ ប៉ុន្តែពួកគេទាំងពីរបានបង្ហាញឱ្យពិភពលោកឃើញថា ពួកគេនៅតែជាមិត្តល្អនឹងគ្នា។

អតីតប្តីប្រពន្ធមួយគូនេះត្រូវបានគេប្រទះឃើញកំពុងសម្រាកកម្សាន្តយ៉ាងរីករាយនៅឯឆ្នេរមួយកន្លែងនៅលើកោះ Hamptons ជាមួយនឹងគូស្នេហ៍ថ្មីរបស់ពួកគេទាំងពីរ គឺលោក Brad Falchuk និងនាង Dakota Johnson។

នាង Paltrow និង លោក Martin បានប្រកាសការចែកផ្លូវគ្នារបស់ពួកគេនៅក្នុងខែមីនា ឆ្នាំ២០១៤ ហើយទីបំផុតពួកគេបានលែងលះគ្នានៅក្នុងឆ្នាំ២០១៦។

នៅក្នុងឆ្នាំ២០១៤ នាង  Paltrow និងលោក Falchuk បានចាប់ផ្តើមទាក់ទងគ្នា និងរៀបអាពាហ៍ពិពាហ៍នៅក្នុងពិធីតូចតាចមួយក្នុងខែកញ្ញាឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ លោក Martin និងនាង Johnson បានចាប់ផ្តើមទាក់ទងគ្នានៅក្នុង២០១៧ ទោះបីជាពួកគេមិនទទួលស្គាល់ពីទំនាក់ទំនងនេះរហូតដល់ខែកញ្ញា ឆ្នាំ២០១៨ក្តី។ នៅដើមរដូវក្តៅនេះក្នុងប្រទេសអាមេរិក ពាក្យចចាមអារ៉ាមបានលេចឡើងថា គូស្នេហ៍មួយនេះបានចែកផ្លូវគ្នា ប៉ុន្តែរូបភាពថ្មីៗទាំងនេះបង្ហាញថាពួកគេពិតជាចែកផ្លូវគ្នាពិតមែន៕

adverise with khmeread
tiger
Loading ad ...