ប្រទះឃើញកង្កែបធំបំផុតលើលោកកំពុងសង់ជម្រកសម្រាប់កូនៗរបស់វានៅកាមេរូន

កង្កែបធំបំផុតលើលោកត្រូវបានថតជាប់លើកាមេរ៉ាកំពុងលើកថ្ម ទម្ងន់ជិត ២ ភាគ៣ នៃទម្ងន់រាងកាយរបស់ពួកវា ខណៈដែលពួកវាកំពុងសង់កូនថ្លុកត្រពាំងសម្រាប់កូនកង្កែបតូចៗរបស់ពួកវា។

ពួកវាប្រើគ្រួសធំ និងថ្មធំៗ ដើម្បីសង់ត្រពាំងទឹក និងស្រះសម្រាប់ការពារកូនចៅរបស់ពួកវា។ ពួកកង្កែបពេញវ័យ ត្រូវបានគេសង្កេតឃើញនៅក្នុងព្រៃ លើកផ្ទាំងថ្មទម្ងន់ពីរគីឡូក្រាម ដើម្បីសាងសង់ទីជម្រកដែលមានទឹក ដែលពួកវាត្រូវការពារ។

កង្កែបឈ្មោលត្រូវបានគេជឿថា ដើរតួនាទីធ្វើការ ខណៈដែលកង្កែបញីដើរតួនាទីជាអ្នកការពារលំនៅដ្ឋាន។

កង្កែប Goliah មានទម្ងន់រហូតដល់ទៅ ៣ គីឡូក្រាម និងប្រវែងខ្លួន ៣៤ សង់ទីម៉ែត្រ នេះមិនរួមបញ្ចូលទាំងជើងរបស់វានោះទេ។ កង្កែបមួយប្រភេទនេះត្រូវបានគេចុះបញ្ជីជាសត្វជិតផុតពូជកាលពី ១៥ ឆ្នាំមុន។ ហើយពួកវាមានប្រភពដើមចេញពីប្រទេសកាមេរូន និងប្រទេស Equatorial Guinea ជាប្រភេទកង្កែបសម្បូរសារធាតុចិញ្ចឹម ដែលគេតាមប្រមាញ់សាច់ជាអាហារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab