អត្ថប្រយោជន៍អស្ចារ្យមិននឹកស្មានដល់ទាំង ១៤ នៃការទទួលទានប្រូកខូលីឬផ្កាខាត់ណាខៀវ

កំពុងស្វែងរកបន្លែសម្បូរសារធាតុចិញ្ចឹម? ចូរស្វែងរកផ្កាខាត់ណាខៀវ ឬ ប្រូកខូលី (Broccoli) ដែលផ្ទុកនូវសារធាតុចិញ្ចឹមល្អៗដល់សុខភាពដូចជា ពពួកវីតាមីនគ្រប់មុខ ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ជាតិសរសៃហ្វាយបឺ។ កំពូលបន្លែនេះអាចសម្រួលសម្ពាធឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងគ្រប់គ្រងជំងឺទឹកនោមផ្អែម។ វាក៏ជួយកម្ចាត់ជំងឺធ្លាក់ទឹកចិត្ត និងប្រឆាំងជំងឺមហារីផងដែរ។ ដោយសារតែវត្តមានសារធាតុ Sulforaphane។

អត្ថប្រយោជន៍សុខភាពអស្ចារ្យទាំង ១៤ របស់ផ្កាខាត់ណាខៀវ៖ ១. ទប់ស្កាត់ជំងឺមហារីក ២. ថែរក្សាសុខភាពបេះដូង ៣. ប្រឆាំងរលាក ៤. សម្រួលសម្ពាធឈាម និងជាតិស្ករក្នុងឈាម ៥. ជំរុញការរំលាយអាហារ ៦. ផ្តល់សុខភាពល្អដល់ភ្នែក ៧. កាត់បន្ថយកូឡេស្តេរ៉ុល ៨. ប្រឆាំងជំងឺធ្លាក់ទឹកចិត្ត ៩. រក្សាសុខភាពឆ្អឹងរបស់អ្នក ១០. ទើបស្កាត់ការខូចស្បែក ១១. ជួយសម្រកទម្ងន់ ១២. ទប់ស្កាត់ភាពស្លេកស្លាំងនិងការអស់កម្លាំងល្ហិតល្ហៃ ១៣. បន្សុទ្ធជាតិពុលចេញពីរាងកាយ និង ១៤. រក្សារាងកាយឱ្យមានសុខភាពល្អអំឡុងពេលមានគភ៌៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab