សម័យប្រជុំសភានៅកេនយ៉ាត្រូវបិទចោល បន្ទាប់ពីអ្នកនយោបាយម្នាក់ធ្លាយផោម រួចពួកសមាជិកសភាចង្អុលដាក់គ្នាទៅវិញទៅរកមុខអ្នកផោមបញ្ចេញក្លិនស្អុយហុយពេញរដ្ឋសភា

អ្នកនយោបាយម្នាក់បានលេចផោម បណ្តាលឱ្យសម័យប្រជុំសភាបង្ខំចិត្តត្រូវបិទចោលនៅប្រទេសកេនយ៉ា ខណៈពួកសមាជិកសភាចង្អុលដាក់គ្នាទៅវិញទៅមករឿងក្លិនផោមដ៏ស្អុយហុយពេញសភា។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី៩សីហា។

ជម្លោះនេះបានផ្ទុះឡើងនៅក្នុងសម័យប្រជុំសភានៅ Homa Bay កាលពីថ្ងៃពុធ បន្ទាប់ពីសមាជិកសភាម្នាក់បានចោទប្រកាន់សមាជិកសភាម្នាក់ទៀតថាបាន "បំពុលខ្យល់អាកាស"។

សមាជិកសភាដែលរងការចោទប្រកាន់នោះ បានបដិសេធការចោទប្រកាន់ថាគាត់ផោម និងបានទទូចថា "ខ្ញុំមិនអាចធ្វើរឿងបែបនេះនៅចំពោះមុខមិត្តរួមការងាររបស់ខ្ញុំបានទេ"។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកេនយ៉ា។

ប្រធានសភាបានប្រញាប់ប្រញាល់បញ្ជាឱ្យគេដឹកម៉ាស៊ីនបន្សុទ្ធខ្យល់ចូលក្នុងបន្ទប់ប្រជុំ ដើម្បីកម្ចាត់ក្លិនផោម។

ប្រធានសភាបានទទូចថា "ទៅយកម៉ាស៊ីនបន្សុទ្ធខ្យល់ឱ្យលឿនមក យកអាក្លិនផ្កាវ៉ានីឡាក៏បាន ក្លិនស្ត្រប៊ឺរីក៏បាន។ តោះទុកឱ្យម៉ាស៊ីនបន្សុទ្ធខ្យល់បាញ់កម្ចាត់ក្លិនស្អុយចេញឱ្យអស់សិន"។

កិច្ចដំណើរការនីតិវិធីត្រូវបានរំខានរយៈពេល ១០ នាទីដោយសារប្រធានសភាបានសម្រេចថា "យើងមិនអាចបន្តអង្គុយក្នុងបរិយាកាសដែលមានក្លិនស្អុយបានទេ"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab