បុរសម្នាក់កើតជំងឺចម្លែក ឱ្យតែឮសំឡេងទំពារអាហារ គឺខឹងច្រឡោតមួយរំពេច រហូតរត់ចោលផ្ទះខានជួបគ្រួសារ ៤ ឆ្នាំ

បុរសម្នាក់ ដែលមានកំហឹងឆេះរោលភ្លាមៗឱ្យតែឮសំឡេងទំពារអាហារ មិនបាននិយាយទៅកាន់ក្រុមគ្រួសាររបស់គាត់អស់រយៈពេលបួនឆ្នាំ ដោយសារតែស្ថានភាពជំងឺដ៏កម្ររបស់គាត់។

លោក Derrol Murphy វ័យ ៤១ឆ្នាំ បានទទួលរងនូវជំងឺ Misophnia ជាជំងឺផ្លូវចិត្តមួយ ដែលបណ្តាលអ្នកជំងឺមានប្រតិកម្មខ្លាំងក្លាទៅលើសំឡេងរំខាន រួមមានការខឹងសម្បារ ស្លន់ស្លោរ និងតម្រូវការរត់គេចខ្លួន។

អ្នកគ្រប់គ្រងក្រុមហ៊ុនរចនាក្រាហ្វិចរូបនេះ បានរស់នៅជាមួយនឹងស្ថានភាពជំងឺនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលគាត់មិនអាចចាំបានទេ ប៉ុន្តែគាត់បានគិតថា គាត់ពិតជា "ឆ្កួតខ្លាំងណាស់" សម្រាប់រយៈពេលប៉ុន្មានឆ្នាំនេះ។

ជំងឺ Misophnia បានធ្វើឱ្យគាត់មិនបានជួបនឹងសាច់ញាតិរបស់គាត់ ដោយសារតែសំឡេងរំខាននានា និងប៊ិះស្ទុះទៅវាយមិត្តរួមការងាររបស់គាត់ដែលចុចក្តិតប៊ិកលេង ប៉ុន្តែអ្វីដែលចម្លែក គាត់អាចរក្សាបានទំនាក់ទំនងដ៏ល្អមួយជាមួយនឹងមិត្តរួមការងាររបស់គាត់ម្នាក់ ឈ្មោះ Kurt Vin វ័យ ៤១ឆ្នាំ សម្រាប់រយៈពេលពីឆ្នាំចុងក្រោយនេះ បន្ទាប់ពីព្រមានគាត់ជាមុនអំពីប្រតិកម្មខ្លាំងរបស់គាត់ចំពោះសំឡេងរំខាន។

បន្ទាប់ពីនៅតែម្នាក់អស់រយៈពេលពីរឆ្នាំ ក្រោយពីអាការៈនេះបណ្តាលឱ្យគាត់ចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍មុនរបស់គាត់ លោក Derrol បានចាប់ផ្តើមមានទំនាក់ទំនងស្នេហ៍ជាមួយនឹងលោក Kurt បន្ទាប់ពីពួកគេទាំងពីរជួបគ្នានៅកន្លែងការងារ ប៉ុន្តែគាត់ត្រូវព្រមានមិត្តប្រុសថ្មីរបស់គាត់រូបនេះអំពីទម្លាប់ទំពារអាហារនៅឯកាលពួកគេទាក់ទងគ្នាដំបូង។

លោក Derrol បច្ចុប្បន្នក៏បានស្វែងរកវិធីកាត់បន្ថយភាពតានតឹងរបស់ខ្លួនផងដែរនៅលើ Google ដោយការសម្តាប់ចម្រៀង ឬមើលទូរទស្សន៍។ ប៉ុន្តែគាត់នៅតែត្រូវបង្ខំឱ្យពាក់កាសរយៈពេល ៣ម៉ោងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយភាពច្របូកច្របល់ក្នុងចិត្តរបស់គាត់ និងឥឡូវបានចេញមុខនិយាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺដែលគេមិនសូវស្គាល់មួយនេះ៕ 

 

adverise with khmeread
tiger
Loading ad ...