Man City ប្រឈមនឹងអវត្តមានរបស់កីឡាករ Leroy Sane ច្រើនខែដោយសាររបួស

        សម្រាប់​រដូវកាល​ថ្មីក្លឹប Man City​ បានជួបរឿងខកចិត្ត​ បន្ទាប់ពី​អ្នក​ចាត់ការលោក​ Pep Guardiola បាន​បញ្ជាក់ថា កីឡាករ Leroy Sane នឹង​អវត្តមានពីការ​ប្រកួត​រហូត​ដល់​៧ខែ​ បន្ទាប់ពី​ធ្វើ​ការ​វះកាត់​របួស។

        Sane នឹង​ធ្វើ​ការវះកាត់​នៅទីក្រុង​​ Barcelona នៅ​ថ្ងៃអង្គារ ដើម្បី​ព្យាបាល​របួស​សរសៃពួរ​ ដែលកើត​មាន​អំឡុង​ពេល​ City ប្រកួតឈ្នះ​ក្រុម Liverpool ដើម្បីលើក​ពាន​ Community Shield ។

        លោក Guardiola បាន​និយាយថា លោកមិនរំពឹងថា ខ្សែបម្រើ​ស្លាប​រូបនេះ​នឹង​ជា​សះស្បើយ​ទាន់ពេលនោះទេគឺរហូត​ដល់​ខែ​កុម្ភៈ​ឬខែមីនា​ មានន័យថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នឹង​ខកខាន​ស្ទើរតែពេញមួយរដូវកាល។

        លោក Guardiola បាន​បន្តថា “តាមធម្មតា​ របួស​នេះ​អាច​ចំណាយ​ពេល​៦​ទៅ​៧ខែហើយគាត់អាចនឹង​វិលត្រឡប់​មក​វិញនៅ​ខែកុម្ភៈ​ឬខែ​មីនា​។ វាគឺជា​ព័ត៌មាន​អាក្រក់មួយ​សម្រាប់យើង”។

        Sane ត្រូវ​បាន​ភ្ជាប់​ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរដែល​មាន​ទឹកប្រាក់ច្រើន​នៅ​ក្លឹប​ Bayern Munich នៅ​រដូវក្តៅនេះ ប៉ុន្តេ​នៅពេលនេះ នឹង​មាន​ការ​ខកចិត្ត​​៕

adverise with khmeread
tiger
Loading ad ...