JurgenKlopp គាំទ្រជំហររបស់ក្លឹប Liverpool ទោះបីមិនបានផ្ទេរកីឡាករសំខាន់ណាម្នាក់ក៏ដោយ

        អតីត​ខ្សែប្រយុទ្ធ​ក្លឹប Liverpool លោក Peter Crouch បាន​កោតសរសើរ​ជំហ៊រ​របស់​លោក JurgenKloppចំពោះគោលការមិន​ចំណាយ​ប្រាក់ច្រើន​ អំឡុង​រដូវកាល​ទិញដូរ​នៅរដូវក្តៅនេះ។

        លោក Crouch បានទស្សនទាយ​ពី​ចំណាត់ថ្នាក់​នៃក្រុម​នីមួយៗក្នុងចំណោម​ក្រុម​ទាំង​២០នៅក្របខណ្ឌ PL នៅ​ចុងរដូវកាល​ ហើយ​ជឿថា ក្លឹប Liverpool នឹង​បញ្ចប់នៅ​លេខរៀងបន្ទាប់​។

        ថ្លែង​ប្រាប់កាសែត Daily Mail លោក​ Crouchបាន​គាំទ្រ​ផែនការ​របស់​លោក Klopp ក្នុង​ការ​ពង្រឹង​ក្រុម​បច្ចុប្បន្ន​របស់​លោកជាជាងការ​ចំណាយ​ច្រើន​។Crouch បាននិយាយថា “​មាន​ការ​ពិភាក្សា​ច្រើន​នៅ​រដូវ​ក្តៅនេះ​ជុំវិញ​ការដែលថា លោក​ Klopp មិនបានចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​សំខាន់ណាម្នាក់សោះ។

        កាលពីរដូវកាល​មុនក្រុម​ហង្សក្រហម​ Liverpool ​ហៀបនឹង​ក្លាយ​ជា​ជើងឯកនៅក្របខណ្ឌ EPL ទៅ​ហើយ​ដោយ​ខ្វះតែមួយពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​​ការរិះគន់​ផ្សេងៗបានរំសាយអស់ បន្ទាប់ពីក្រុម Liverpool ដណ្តើម​បាន​ពានជើង​ឯក CL ជា​លើកទី​៦​​ ដោយ​យក​ឈ្នះ​ក្រុម Spurs នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

        នៅរដូវក្តៅនេះ​ លោក Klopp បានផ្តោតលើ​កីឡាករ​យុវជន​ ដោយ​បាននាំយក​កីឡាករ Harvey Elliott និង Sepp van den Berg មកកាន់​ពហុកីឡាដ្ឋាន Anfield៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab