Mesut Ozil និង Sead Kolasinac នឹងអវត្តមានប្រកួតបើកឆាក EPL ដោយសាររឿងចោរប្លន់

Mesut Ozil និង Sead Kolasinac នឹងមិនមានវត្តមាននៅក្នុងជម្រើសរបស់កាំភ្លើងធំ Arsenal សម្រាប់ជំនួបការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ពួកគេនៅថ្ងៃអាទិត្យទល់នឹងក្រុមសារិកាព្រៃ Newcastle ទេ ដោយសារតែ "ការបារម្ភអំពីឧបទ្ទវហេតុសន្តិសុខ" ដែលឥឡូវកំពុងស៊ើបអង្កេតដោយប៉ូលិស។

កីឡាករទាំងពីររូបនេះ បានស្ថិតនៅក្នុងការប៉ុនប៉ងប្លន់ដោយចោរប្រដាប់អាវុធក្នុងតំបន់ភាគពាយព្យទីក្រុងឡុងដ៍កាលពីពីរសប្តាហ៍មុន។

ក្លឹប Arsenal បាននិយាយថា ពួកគេទាំងពីរកំពុងសហការជាមួយនឹងប៉ូលិស និង "ផ្តល់ការគាំទ្រទៅដល់កីឡាករទាំងពីរ និងក្រុមគ្រួសាររបស់ពួកគេ"។

Ozil និង Kolasinac មិនមានវត្តមានក្នុងជំនួបមិត្តភាពទល់នឹងក្រុម Lyon ក្រោយការប៉ុនប៉ងប្លន់នេះកើតឡើង ប៉ុន្តែពួកគេទាំងពីរត្រូវបានដាក់បញ្ចូលឱ្យលេងនៅក្នុងការប្រកួតមិត្តភាពចុងក្រោយទល់នឹង Barcelona កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕

adverise with khmeread
tiger
Loading ad ...