adverise with khmeread Credit card skimmer

មើល​ល្បិច​ចោរ​នៅ​អាមេរិក​ច្នៃ​ឧបករណ៍​ថ្មី​ដើម្បី​លួច​លុយ​ពី​កាត​ឥណទាន​

    ​Skimming គឺជា​បច្ចេកទេស​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​ប្រើប្រាស់​ដោយ​ពួកចោរ​ដើម្បី​លួច​ទិន្នន័យ​កាត​ឥណទាន ពី​ម៉ាស៊ីន​ស្កែ​ន​កាត​ឥណទាន​ចាស់ៗ​។ ថ្មីៗ​នេះ​នៅ​ទីក្រុង​ម៉ៃ​អា​មី មនុស្ស​ពីរ​អ្នក​ត្រូវបាន​ចាប់​នៅលើ​កាមេរ៉ា​សុវត្ថិភាព ដែល​បានដាក់​ឧបករណ៍ Skimmer នៅលើ​កាត​ឥណទាន​ដើម្បី​លួច​លុយ​ដោយ​ប្រើពេល​មិន​ដល់​៣​វិនាទី​ទេ​។​

​    ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​ពួកគេ​បាន​កែ​ពី Credit Card Reader (​កន្លែង​ឆ្កូតៗ​)  ទៅជា​ឧបករណ៍​មួយ​ដើម្បី​លួច​ទិន្នន័យ​កាត​ឥណទាន​របស់​អ្នកប្រើប្រាស់​។ ឧបករណ៍​នោះ​ត្រូវបាន​គេ​ស្គាល់​ថា Skimmer ដែល​អាច​កែច្នៃ​ប្រើពេល​ត្រឹម​៣​វិនាទី​ប៉ុណ្ណោះ​។ រឿងនេះ​ត្រូវបាន​បែកធ្លាយ នៅពេល​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​បានដាក់​ឧបករណ៍​មួយ​ហៅថា Skimmer នៅលើ​ម៉ាស៊ីន​ស្កែ​ន​កាត​ឥណទាន​មួយ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ក្នុង​ទីក្រុង​ម៉ៃ​អា​មី​។​

​    ​ប៉ូលិស​នៅ​ឆ្នេរ​ខ្សាច់​ម៉ៃ​អា​មី​បានចេញ​នូវ​វីដេអូ​នៃ​បុរស​ពីរ​នាក់ ដែល​សកម្មភាព​របស់​ពួកគេ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ខណៈ​ពួកគេ​បាន​យក​ឧបករណ៍ Skimmer ដាក់​លើ​កាត​ឥណទាន​ឬ​កាត​ឥណ​ពន្ធ​នៅ​ស្ថានីយ៍​ប្រេង​មួយ​ដើម្បី​ឆូត​បន្លំ​ការទូទាត់​សាច់ប្រាក់​។ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាលពី​សប្តាហ៍​មុន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់