បុរសម្នាក់គ្រាន់តែឮគេនិយាយខ្សឹបខ្សៀវ ចង់មកប្រាប់ឱ្យសូក្រាតជឿ! សូក្រាតស៊ក ៣ សំណួរ កប់យោបល់

    ​ក្នុង​សម័យកាល​ក្រិ​ក​បុរាណ សូ​ក្រា​ត​គឺជា​ជន​ល្បី​ខាង​ចំណេះដឹង​ក្នុង​សេចក្ដី​គោរព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​មនុស្ស​គ្រប់រូប​។ ថ្ងៃមួយ អ្នក​ធ្លាប់​ស្គាល់គ្នា​មួយរូប​បាន​ជួប​ទស្សនវិទូ​ដ៏​អស្ចារ្យ​រូបនេះ ហើយ​បាន​និយាយប្រាប់​គាត់​រឿង​មួយ យ៉ាង​ដូច្នេះ "​តើ​លោក​ដឹង​ទេ​ថា​ខ្ញុំ​ស្តាប់ឮ​គេ​និយាយ​អ្វីខ្លះ​អំពី​មិត្តភក្តិ​ម្នាក់​របស់លោក​?"​។​

​    ​ទស្សនវិទូ សូ​ក្រា​ត បាន​កាត់​សម្តី​មួយ​ភ្លែត រួច​និយាយថា "​ចាំ​មួយ​ភ្លែត​សិន មុននឹង​និយាយប្រាប់​ខ្ញុំ​អំពី​មិត្ត​របស់ខ្ញុំ ខ្ញុំ​មាន​តេស្ដ​បី​ចង់​សួរ​ទៅ​លោក​សិន​"​។​

​    ​សូ​ក្រា​ត​បាន​សួរ​សំណួរ​ទីមួយ​ថា "​តើ​លោក​ឯង​ប្រាកដ​អត់ថា អ្វីដែល​លោក​និយាយប្រាប់​ខ្ញុំ​គឺជា​រឿង​ពិត​?"​។​

​    ​បុរស​នោះ​ឆ្លើយថា "​អឺៗ​ៗ អត់​ច្បាស់​ដែរ ប៉ុន្ដែ​ខ្ញុំ​ដឹង​ពី​គេ​ដែរ​ទេ​...."​។​

​    ​ទស្សនវិទូ​រូបនោះ​បាន​និយាយទៀតថា "​ល្អ​! ដូច្នេះ​លោក​អត់​ដឹងផង​ថា​រឿង​នោះ​ជាការ​ពិត ឬ​មិន​ពិត មិន​អ៊ីចឹង​? ឥឡូវ​ខ្ញុំ​សុំ​សួរ​សំណួរ​ទី​ពីរ តើ​អ្វីដែល​លោក​ឯង​បម្រុង​នឹង​ប្រាប់​ខ្ញុំ​អំពី​មិត្ត​របស់ខ្ញុំ​គឺជា​រឿង​ល្អ​អំពី​គាត់​មែន​ទេ​?"​។​

​    ​បុរស​នោះ​ឆ្លើយថា "​អឺៗ​ៗ អត់​ល្អ​ផង​!"​។​

​    ​សូ​ក្រា​ត​និយាយ "​ដូច្នេះ លោក​ឯង​ចង់​ប្រាប់​ខ្ញុំ​អំពី​រឿង​អាក្រក់​របស់​មិត្តភក្ដិ​ខ្ញុំ មិន​អ៊ីចឹង​? លោក​ចង់​ប្រាប់​រឿង​អាក្រក់​ពី​គេ ទាំង​ខ្លួនឯង​មិនដឹងថា​វា​ជា​រឿង​ពិត​ឬ​មិន​ពិត​ផង​នោះ​។ ឥឡូវ​ចូលដល់​សំណួរ​ចុងក្រោយ តើ​អ្វីដែល​លោក​ឯង​ចង់​ប្រាប់​ខ្ញុំ​អំពី​មិត្តភក្តិ​របស់ខ្ញុំ នឹងមាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ​?"​។​

​    ​បុរស​នោះ​ឆ្លើយថា "​អឺៗ​ៗ អត់​មាន​ប្រយោជន៍​ដល់​លោក​ផង​!"​។​

​    ​សូ​ក្រា​ត​ឆ្លើយ​បត​ទាំង​ម៉ឺងម៉ាត់​ថា "​ល្អ​ណាស់ ប្រសិនបើ​អ្វីដែល​លោក​ឯង​ចង់​ប្រាប់​ខ្ញុំ​គឺជា​រឿង​មិន​ពិត មិនល្អ ថែមទាំង​គ្មាន​ប្រយោជន៍ ហេតុអ្វី​ចង់​ប្រាប់​វា​មក​ខ្ញុំ​?"​។​

​    ​*** តើ​មនុស្ស​អាច​ឆ្លងកាត់​ដំណាក់កាល​ធ្វើតេស្ត​ការពិត សេចក្តី​ល្អ និង​ប្រយោជន៍ ទាំងបី​ដំណាក់កាល​នេះ​បានទេ បើ​អំពើអាក្រក់​និង​ភាព​ច្រណែនឈ្នានីស​សព្វថ្ងៃ​កាន់តែ​មាន​ច្រើន​លើសលុប​លើ​អំពើ​ល្អ​ដូច្នេះ​នោះ​?៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...