adverise with khmeread 1

Paul Scholes៖ Manchester United ត្រូវការ Raphael Varane, Luka Modric និង Paul Pogba

​    ​លោក Paul Scholes បាន​ប្រាប់ Man Utd ឱ្យ​គាស់​ហិប​លុយ​ដើម្បី​ទិញ​កីឡាករ​ល្អៗ​លំដាប់ថ្នាក់​ពិភពលោក​មកជួយ​ក្លឹប​នៅ​រដូវក្តៅ​ខាងមុខនេះ ប្រសិនបើ​ពួកគេ​ពិតជា​ចង់​វិល​ទៅរក​ភាពខ្លាំង​របស់ខ្លួន​ម្តងទៀត​។​

​    ​វីរៈបុរស​របស់​បិសាច​ក្រហម​រូបនេះ​បាន​ណែនាំ​ក្លឹប​ឱ្យ​ទិញ​តារា​របស់​ក្លឹប​អធិរាជ​ស Real Madrid ដូចជា​កីឡាករ Luka Modric និង Raphael Varane រួមជាមួយ​អតីត​ខ្សែបម្រើ​របស់ខ្លួន​គឺ​កីឡាករ Paul Pogba​។​

​    ​និយាយ​ជាមួយ​វេ​ប​សាយ United We Stand របស់​ក្រុម​អ្នកគាំទ្រ​បិសាច លោក​បាន​និយាយថា "​ខ្ញុំ​ចង់បាន Luka Modric! គាត់​មាន​អាយុ​ប៉ុន្មាន​ហើយ​? ប្រហែលជា​ចំណាស់​បន្តិច ប៉ុន្តែ​គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​។ ខ្ញុំ​ក៏​ចូលចិត្ត Raphael Varane ដែរ​។ យើង​ក៏​ប្រហែលជា​ត្រូវការ​ខ្សែប្រយុទ្ធ​កណ្តាល​មួយទៀត ប៉ុន្តែ​យើង​មាន​ច្រើន​ហើយ ដូច្នេះ​ខ្ញុំ​នឹង​និយាយថា ខ្ញុំ​ចង់បាន​កីឡាករ Paul Pogba មកវិញ​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់