adverise with khmeread 1

មូលហេតុ​នៅ​ពីក្រោយ​ខ្នង​នៃ​ភាពជោគជ័យ​របស់​ក្លឹប Leicester City អាន​ហើយ​មិន​នឹកស្មាន​ដល់​!

​    ​អាថ៌កំបាំង​នៅ​ពីក្រោយ​ដំណើរ​ឈ្ពោះ​ទៅរក​ពាន Premier League ដ៏​អស្ចារ្យ​របស់​ក្រុម​ក​ញ្ជ្រោ​ញ Leicester បាន​លាតត្រដាង​ហើយ​...​គឺ​ការឱ្យ​ពរ​ពី​ព្រះសង្ឃ​ថៃ​។​

​    ​ព្រះ​តេជគុណ ព្រ​មឹង​កាឡា​ឆាន និង​សហជីវិន​របស់​ព្រះអង្គ​បាន​និមន្ត​មក​ទឹកដី King Power បី​រដូវ​កាល​មកហើយ​ដើម្បីឱ្យ​ពរ​ដល់​ទីលាន​និង​ស្រោច​ទឹកមន្ត​ដល់​កីឡាករ​ទាំងអស់​។​

​    ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា "​អាត្មា​ពាក់​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​ករ​បស់​ពួកគេ​និង​បានឱ្យ​ពួកគេ​នូវ​ក្រណាត់​យ័ន្ត​ទាំងនេះ​។ អាត្មា​មិន​ប្រាកដ​ទេ​ថា​ពួកគេ​យល់​ពី​អ្វីដែល​អាត្មា​បាន​ពន្យល់​ទៅកាន់​ពួកគេ​អំពី​គ្រឿង​ទាំងនេះ ប៉ុន្តែ​ពួកគេ​បានដឹងថា របស់​ទាំងនេះ​នឹង​នាំ​សំណាង​ដល់​ពួកគេ​"​។​

​    ​ក្លឹប Leicester គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ជនជាតិ​ថៃ​គឺ​លោក Vichai Srivaddhanaprabha ហើយ​គាត់​ជា​អ្នក​ជឿ​លើ​សាសនាព្រះពុទ្ធ​និង​ជា​អ្នក​ជឿ​លើ​កម្មផល​ម្នាក់​ដែរ​។​

​    ​ព្រះតេជព្រះគុណ ព្រ​មឹង​កាឡា​ឆាន ដែលមាន​ព្រះជន្ម ៦៤ ព្រះវស្សា បាន​មាន​សង្ឃដីកា​បន្តទៀតថា "​គាត់​បាន​និមន្ត​ព្រះសង្ឃ​ទៅ​ទីនោះ​ដើម្បី​បួងសួង​សុំ​ពរជ័យ​និង​សំណាង​នៅក្នុង​ការប្រកួត គណៈ​គ្រប់គ្រង និង​កីឡាករ​"​។​

​    ​បើទោះជា​ការ​និមន្ត​របស់​ព្រះសង្ឃ​ប្រហែលជា​ចម្លែក​ចិត្ត​ដល់​ក្រុម​កីឡាករ Leicester ប៉ុន្តែ​មន្តអាគម​ដែល​ព្រះសង្ឃ​ផ្តល់ឱ្យ​ពួកគេ​តាមរយៈ​យ័ន្ត​ទាំងនោះ ឥឡូវ​ក្លាយជា​រឿង​សាមញ្ញ​ទៅហើយ​។​

​    ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​ទៀតថា "​ពួក​ញ៉ោ​មៗ​កីឡាករ​រីករាយ​នៅពេល​ឃើញ​ព្រះសង្ឃ​និមន្ត​ទៅ​ទីនោះ​។ ពួកគេ​ទទួល​ស្វាគមន៍​យើង​និង​ចូលរួម​ពិធី​បាន​យ៉ាង​ល្អ​។ បើទោះជា​យើង​មាន​សាសនា​ខុសគ្នា យើង​នៅតែ​ជិតគ្នា​ដូច​មិត្តភក្តិ​ល្អ​អ៊ីចឹង​"​។​

​    ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន AFP ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែមទៀត​ថា "​ក្រុម​នេះ​ច្បាស់​ជា​ស្ថិតនៅ​លេខ​មួយ​ក្នុង​ក្របខ័ណ្ឌ Premier League ឆ្នាំនេះ​ជាក់​ជាមិនខាន​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់