វត្តមានមេប៉ូលិសជនជាតិអង់គ្លេស៣នាក់ដឹកនាំការបង្ក្រាបការតវ៉ានៅហុងកុង បង្កកំហឹងនិងការរិះគន់

ខណៈដែលការប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមអ្នកតវ៉ានៅហុងកុងកំពុងតែក្តៅគគុកឡើងនិងចំនួននៃការចាប់ខ្លួនកាន់តែកើនឡើងនោះ ក៏មានកម្សួលកំហឹងផងដែរចំពោះតួនាទីរបស់មន្រ្តីប៉ូលិសជាន់ខ្ពស់ជនជាតិអង់គ្លេស៣នាក់ក្នុងការបង្ក្រាបក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ 

ក្រុមសកម្មជនបានចោទប្រកាន់ប៉ូលិសអង់គ្លេសទាំងនេះពីបទ "ធ្វើកិច្ចការកខ្វក់ជំនួសចិន" ខណៈពួកគេបានដឹកនាំប៉ូលិសប្រឆាំងកុបកម្មប្រដាប់អាវុធ បន្ទាប់មកព័ទ្ធចាប់ក្រុមក្មេងជំទង់និងមនុស្សពេញវ័យ។ នេះបើតាមការសរសេររបស់កាសែតអង់គ្លេស Daily Mail កាលពីថ្ងៃអាទិត្យ។

ប៉ូលិសទាំង៣នាក់ គឺ អគ្គស្នងការលោក Rupert Dover អគ្គអធិការកិច្ចលោក David David និងស្នងការប៉ូលិសលោក Justin Shave បានក្លាយជាគោលដៅរិះគន់របស់ក្រុមសកម្មជនសម្រាប់ការដឹកនាំប្រតិបត្តិការឃោរឃៅបំផុតមួយចំនួនដោយប៉ូលិសហុងកុង។ លោក Joshua Wong សកម្មជនម្នាក់ក្នុងចំណោមសកម្មជនលេចធ្លោជាងគេ បាននិយាយថា "មន្រ្តីអង់គ្លេសទាំងនេះរីករាយនឹងសេរីភាពនិងប្រជាធិបតេយ្យនៅឯស្រុកពួកគេ ប៉ុន្តែបានវាយអ្នកហុងកុង ដែលកំពុងតស៊ូដើម្បីបុព្វហេតុដូចពួកគេដែរ"។

អគ្គអធិការកិច្ចលោក David David ត្រូវបានថតជាប់កំពុងបញ្ជានៅក្នុង "ប្រតិបត្ដិការបំបែកបាតុករ" កាលពីពីរសប្តាហ៍មុនក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលិស។ លោក David David ប្រាប់កូនចៅម្នាក់ថា "ធ្វើវាទៅ ធ្វើវាទៅ" នៅពេលពិភាក្សាពីវិធីបិទផ្លូវបង្ក្រាបបាតុករ។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ គ្រាប់បែកអេប៉ុង និង ស្ព្រាយទឹកម្រេច ដែលឈានទៅដល់ការចាប់ខ្លួនមនុស្សជាច្រើននាក់និងជនរងគ្រោះចំនួន ៤ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពីរថ្ងៃក្រោយមក មនុស្ស ៤៤ នាក់រួមទាំងអ្នកបើកយន្ដហោះម្នាក់ គ្រូបង្រៀនម្នាក់ និងក្មេងស្រីម្នាក់ បានស្ថិតក្នុងចំណោមក្រុមបាតុករដំបូង ដែលត្រូវបានចោទប្រកាន់ពីបទកុបកម្ម ដែលអាចជាប់ពន្ធនាគារ ១០ ឆ្នាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab